បរទេស៖ ខ្សែប្រយុទ្ធ Romelu Lukaku របស់ក្រុម Inter Milan នឹងអវត្តមានក្នុងការប្រកួតក្របខ័ណ្ឌ Champions League របស់ពួកគេជាមួយក្រុម Real Madrid ដោយសារបញ្ហារបួសភ្លៅ។ គួរបញ្ជាក់ថាកីឡាករអន្តរជាតិបែលហ្ស៊ិកវ័យ ២៧ ឆ្នាំបានស៊ុតបាល់បញ្ចូលទី ៧ គ្រាប់នៅ៦ប្រកួតចុងក្រោយនេះ។

Romelu Lukaku of FC Internazionale celebrates his goal during the Serie A match between FC Internazionale and US Lecce at Stadio Giuseppe Meazza on...

ក្រុម Inter បច្ចុប្បន្ន ស្ថិតនៅចំណាត់ថ្នាក់លេខ ៣ ក្នុងពូល B ដោយមាន ២ ពិន្ទុពីការប្រកួតស្មើទាំងពីរប្រកួត។ Alexis Sanchez បានវិលត្រឡប់មកហ្វឹកហាត់វិញបន្ទាប់ពីអង្គុយក្រៅការប្រកួត ៣ លើកកន្លងមកទោះបីគ្រូបង្វឹក លោក Antonio Conte ព្រលយពាក្យថានិងដាក់រូបគេចូលលេងជួប Real Madrid។

Romelu Lukaku of FC Internazionale celebrates scoring a goal during the Serie A match between FC Internazionale and Genoa CFC at Stadio Giuseppe...

សម្រាប់ក្រុម Real Madrid ក៏នឹងត្រូវអវត្តមាន Nacho, Dani Carvajal ព្រមទាំង Martin Odegaard ដោយសារបញ្ហារបួស។ Real Madrid បច្ចុប្បន្នមានចំណាត់ថ្នាក់លេខ២នៅក្របខណ្ឌ La Liga តែឈរនៅចំណាត់ថ្នាក់ទី៤ក្នុងពូល B ដោយ២ប្រកួតកន្លងមកគឺទទួលបាន១ពិន្ទុប៉ុណ្ណោះក្រោយចាញ់១ និង ស្មើ១៕

 

ប្រភពព័ត៍មាន៖ BBC