បរទេស៖ ខ្សែប្រយុទ្ធ Timo Werner បានស៊ុតបាល់ប៉េណាល់ទីបញ្ចូលទី២គ្រាប់ ខណៈដែលក្រុម Chelsea បានកត់ត្រាជ័យជម្នះក្នុងលទ្ធផល ៣-០ លើក្រុម Rennes ក្នុងការប្រកួតក្របខ័ណ្ឌ Champions League កាលពីថ្ងៃពុធ។
Werner បានស៊ុតបាល់បញ្ចូលទី២គ្រាប់ នៅមុនពេលបញ្ចប់តង់ទី១នៅកីឡដ្ឋាន Stamford Bridge ក្រោយពីខ្សែការពារ Dalbert របស់ Rennes បានប្រព្រឹត្តកំហុសដែលនាំឲ្យមានការស៊ុតបាល់ប៉េណាល់ទីទាំង២លើក។ Dalbert បានរងពិន័យកាតក្រហមបណ្តេញចេញ ក្រោយពីគ្រាប់បាល់ប៉េណាល់ទីទី២ ហើយក្រុម Chelsea បានដណ្តើមយកប្រៀបផ្សេងៗដើម្បីរកគ្រាប់បាល់បញ្ចូលទីបន្ថែមទៀត តាមរយៈកីឡាករ Tammy Abraham នៅដើមតង់ទី២។
ក្រុមរបស់លោក Frank Lampard កំពុងតែនាំមុខលើកំពូលតារាងនៃពូល E ដោយមាន៧ពិន្ទុ ក្រោយពីការប្រកួត៣លើក និងស្ថិតកាន់តែកៀកក្នុងការឈាទៅវគ្គ១៦ក្រុមចុងក្រោយ។ Chelsea បានចាប់ផ្តើមយុទ្ធនាការ Champions League តាមរយៈការឈ្នះទាំង៣លើក ដោយមិនរបូតគ្រាប់បាល់សូម្បីតែ១គ្រាប់ ជាលើកដំបូងបើគិតចាប់តាំងពីឆ្នាំ២០១៩-២០១០៕
ប្រភពព័ត៌មាន៖ AFP