បរទេស៖ ខ្សែ​ប្រយុទ្ធ Harry Kane រក​បាន​គ្រាប់បាល់​ទី​២០០​របស់​គេ​ ក្នុងការ​ប្រកួត​លើក​ទី​៣០០​សម្រាប់ក្រុម Tottenham Hotspur ខណៈដែលពួក​គេ​​ទទួល​បាន​ជ័យ​ជម្នះក្នុងលទ្ធផល ៣-១ នៅ​លើ​ទឹកដីក្រុម Ludogorets ហើយ​កីឡាករ Andrija Zivkovi បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ នៅពេល​ដែល​ក្រុម PAOK បាន​កត់ត្រា​ជ័យជម្នះ​ដ៏មិននឹកស្មានដល់​ក្នុងលទ្ធ​ផល ៤-១ លើក្រុម PSV Eindhoven ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ Europa League កាលពីថ្ងៃ​ព្រហស្បតិ៍​​។

ខ្សែ​ប្រយុទ្ធ​​អន្តរ​ជាតិ​ Kane បាន​តែត​បាល់​បំ​​ប៉ោង​សំណាញ់​ទី ក្រោយពីការ​បញ្ជូន​បាល់​យ៉ាងល្អ​​ពី Lucas Moura នៅនាទី ទី​២៣ ដើម្បី​ជួយ​ឲ្យ​ក្រុម Spurs ស្ថិត​លើផ្លូវ​ឆ្ពោះ​ទៅ​រក​ជ័យជម្នះ​លើក្រុម​ជើង​ខ្លាំង​របស់​ប៊ុល​ហ្គារី ខណៈ​ដែល​​ជ័យជ័យ​ជម្នះនេះ បាន​ជួយ​ឲ្យ​ពួកគេ​ឡើង​ទៅឈរ​ចំណាត់​ថ្នាក់​លេខ​១ ដោយមាន​៦ពិន្ទុ​ពីការប្រកួត​៣លើក។ ដោយ​ឡែក ក្រុម Royal Antwerp បាន​រង​បរា​ជ័យ​ក្រោមស្នា​ដៃក្រុម LASK ១-០ ក្នុការ​ប្រកួត​ពូល​ដូចគ្នា​​​នោះ​។

ស្រ​ប​ពេល​ជាមួយ​គ្នា​នេះ លោក Mikel Arteta បាន​អំពាវ​នាវ​ឲ្យ​មានការ​ប្រើប្រាស់​វីដេ​អូ​ជំនួយ​ការអាជ្ញាកណ្តាល ក្នុងក្រប​ខ័ណ្ឌ Europa League វគ្គ​ចែកពូល បើ​ទោះ​បីក្រុម Arsenal បានកត់​ត្រា​ជ័យ​ជម្នះ ៤-១ លើក្រុម Molde ក៏ដោយ​។ ក្រុម​កាំភ្លើង​ធំ​មួយនេះ បាន​​បោះជំហាន​ឆ្ពោះ​ទៅកាន់​វគ្គ​បន្ត ក្នុងពូល B តាមរយៈ​ការ​ដណ្តើម​បានជ័យ​ជម្នះ​៣លើក​ពីការប្រកួត​ទាំង​៣លើក​របស់​ខ្លួន​៕

ប្រភព​ព័ត៌​មាន៖ Reuters