បរទេស៖ បើទោះបីគ្មានក្រុមណាអាចបញ្ឈប់ក្រុមកំពុងមានទម្រង់លេងយ៉ាងមុតស្រួច Bayern Munich បានក៏ដោយ ប៉ុន្តែ គូប្រកួតដ៏ខ្លាំងរបស់ពួកគេគឺ Borussia Dortmund គួរតែមានសមត្ថភាពបែបនេះ។

ក្រុមទាំង២ ដែលមានពិន្ទុស្មើគ្នានៅលកំពូលតារាងនៃក្របខ័ណ្ឌ Bundesliga តាមរយៈការដណ្តើមបានជ័យជម្នះ៥លើក និងចាញ់១លើករដូវគ្នាពីការប្រកួត៦លើក នឹងត្រូវជួបគ្នាក្នុងជំនួបជាភាសាអាល្លឺម៉ង់ថា «Klassiker (Clasico)» នៅថ្ងៃសៅរ៍ ពោលគឺជាការជួបគ្នារវាងក្រុមដែលមានតំបន់ប្រយុទ្ធមុតស្រួច និងក្រុមដែលមានតំបន់ការពាររឹងមាំ។ ស្របពេលដែលក្រុមម្ចាស់ការពារតំណែងជើងឯក Bayern រកបាន២៤គ្រាប់ក្នុងការប្រកួត៦លើក ក្រុមជើងឯករងកាលពីរដូវកាលមុន Dortmund របូតគ្រាប់បាល់ត្រឹមតែ២គ្រាប់គត់ ដោយទាំង២គ្រាប់នោះបានកើតឡើងក្នុងពេលចាញ់ក្រុម Augsburg ២-០ និងបានការពារមិនឲ្យមានគ្រាប់បាល់ចូលទីសោះរបស់ខ្លួនក្នុងការប្រកួតទាំ៥លើកផ្សេងទៀត។ Dortmund ដែលជាក្រុមម្ចាស់ផ្ទះនៅថ្ងៃសៅរ៍នេះ បានលេងការប្រកួតចំនួន៣៧៤នាទី ក្នុងរាល់យុទ្ធនាការទាំងអស់ បើគិតចាប់តាំងពីការរបូតគ្រាប់បាល់ចុងក្រោយរបស់ពួកគេ ក្នុងពេលចាញ់ក្រុម Lazio ៣-១ ក្នុងការប្រកួតក្របខ័ណ្ឌ Champions League។

លោក Lucien Favre គ្រូបង្វឹករបស់ក្រុម Dortmund បានប្រើប្រាស់រូបមន្តខ្សែការពារ៤នាក់ដ៏មានប្រសិទ្ធភាពនៅរដូវកាលនេះ ក្រោយពីបានប្តូរទៅប្រើប្រាស់ខ្សែការពារ៣នាក់ កាលពីពាក់កណ្តាលរដូវកាលមុន ដោយសារតែមានបញ្ហាក្នុងក្រុម។ ក្រោយពីបានផ្តួលក្រុម Club Brugge កាលពីថ្ងៃពុធ ខ្សែការពារ Manuel Akanji របស់ Dortmund បានឲ្យដឹងថា៖ «យើងមានអារម្មណ៍ល្អជាមួយនឹងប្រព័ន្ធថ្មីមួយនេះ»៕

ប្រភពព័ត៌មាន៖ Channel News Asia