បរទេស៖ ខ្សែ​ប្រយុទ្ធ Marco Reus ប្រធានក្រុម​នៃក្រុម Borussia Dortmund បាន​និយាយ​ថា ក្រុម​របស់​​គេ​បាន​ទទួល​ការ​ជឿជាក់របស់​ខ្លួន ក្រោយពី​រូប​គេ​បាន​ជួយ​ឲ្យ​ Dortmund ដណ្តើម​បាន​ជ័យ​ជម្នះ​យ៉ាង​កក់ក្តៅក្នុងលទ្ធ​ផល​៦-០ លើ​ក្រុម Borussia Moenchengladbach កាលពី​ថ្ងៃ​អាទិត្យ និង​បាន​កំណត់​គោល​ដៅ​សង​សឹក​ក្នុងការ​ប្រកួត​​ក្រប​ខ័ណ្ឌ Europa League ជា​មួយនឹងក្រុម Rangers នៅ​ពាក់​កណ្តាល​សប្តាហ៍​នេះ​។

ក្រោយពី​ក្រុម Dortmund បាន​ស្តារ​មុខមាត់ពីការ​ចាញ់​ក្នុងលទ្ធផល ៤-២ ក្រោមស្នា​ដៃក្រុម Rangers តាមរយៈការ​យកឈ្នះ​លើ​ក្រុម Gladbach ខ្សែ​ប្រយុទ្ធ Reus បាន​ឲ្យដឹងថា៖ «យើង​ត្រូវ​តែ​បង្ហាញ​ប្រតិកម្ម​នៅថ្ងៃនេះ ហើយ​យើង​ធ្វើបាន​»​។ នៅ​មុន​ពេលការ​ប្រកួត​ជើង​ទី​២នៃក្រប​ខ័ណ្ឌ Europa League របស់ពួក​គេក្នុង​ទីក្រុង Glasgow តារា​ឆ្នើម​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «យើង​ដឹង​ថា យើង​ត្រូវ​តែឈ្នះ​នៅថ្ងៃព្រហស្បតិ៍​ ហើយ​យើង​ទទួល​បានការ​ជឿជាក់​របស់​យើង​មក​វិញ​ហើយ​ពេលនេះ​»។

Bundesliga: Marco Reus, Robert Lewandowski shine as Dortmund, Bayern return  to winning ways-Sports News , Firstpost

Dortmund នៅ​តែ​តាម​ពីក្រោយ​ក្រុមកំពុង​នាំ​មុខ​ Bayern ៦ពិន្ទុ​ដដែល ខណៈ​ដែលក្រុម​ម្ចាស់​ការ​ពារ​ជើង​ឯក​មួយនេះ ក៏​បាន​ស្តារ​មុខមាត់​ពី​ការ​ជួប​សប្តាហ៍ដ៏ខក​ចិត្ត​របស់​ខ្លួនផង​ដែរ តាមរយៈការយក​ឈ្នះលើ​ក្រុម Greuther Fuerth ក្នុងលទ្ធផល ៤-១៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia