បរទេស៖ ក្រុម Bochum បានធ្វើឲ្យក្រុមកំពូលតារាង Bayern Munich ស្រឡាំងកាំង ខណៈដែលក្រុមការពារតំណែងជើងឯកមួយនេះ បានរបូតគ្រាប់បាល់ចំនួន ៤ គ្រាប់ មុនពេលបញ្ចប់ការប្រកួតតង់ទី១នៅក្របណ្ឌ Bundesliga។

Match awards from Bayern Munich's embarrassing 4-2 loss to VfL Bochum -  Bavarian Football Works

ខ្សែប្រយុទ្ធជើងចាស់ Robert Lewandowski បានជួយឱ្យ Bayern Munich  នាំមុខមុន មុនពេល Christopher Antwi-Adjei រកគ្រាប់បាល់វាយបកតាមស្មើ ខណៈ អតីតខ្សែប្រយុទ្ធ Brighton កីឡាករ JurgenLocadiaបន្ថែមគ្រាប់បាល់ ប៉េណាល់ទីនាំមុខគ្រាប់ទីពីរ មុនពេល Cristian Gamboa និង Gerrit Holtmann បន្ថែមម្នាក់១គ្រាប់ ទៀតដ៏ ល្អ ពី ចំងាយ ចំគោលដៅ ផងដែរ។ ទោះយ៉ាងណាការខិតខំប្រឹងប្រែងរបស់ Lewandowski ជិតបញ្ចប់ការប្រកួត តង់ទីពីរ មិន អាច ស្តារ ស្ថានការបាននោះទេ។វាជាបរាជ័យ លើកទីបួនក្នុងការប្រកួតលីកកំពូល២២ដង នៅរដូវកាលនេះសម្រាប់ Bayern Munich ទោះបីកំពុងនាំមុខ​ប្រាំបួនពិន្ទុនៅលើកំពូលតារាង ខណៈក្រុមលេខ២Dortmund ត្រៀមជួប Union Berlin នៅថ្ងៃ អាទិត្យ​នេះ។

Full-strength Bayern Munich LOSING 4-1 after horror first-half vs minnows VfL  Bochum despite Lewandowski opening scoring

គួរបញ្ជាក់ថាBochum បាន​វិល​ទៅ​កាន់​ក្រប​ខ័ណ្ឌ​កំពូល​របស់​អាឡឺម៉ង់​បន្ទាប់​ពី​អវត្តមាន​អស់​រយៈ​ពេល ១១ ឆ្នាំ​ប៉ុន្តែហើយ បានអបអរជ័យជម្នះលើកដំបូងរបស់ពួកគេលើក្រុម Bayern Munich  ក្នុងរយៈពេល ១៨ឆ្នាំ។លើកចុងក្រោយបំផុត​សម្រាប់ Bayern Munich ពេលរបូតគ្រាប់បាល់នៅតង់ទី១ច្រើនបំផុតគឺពេលចាញ់ Eintracht Frankfurt ៦ទល់និង០ ក្នុងខែវិច្ឆិកា នៅឆ្នាំ១៩៧៥៕

 

ប្រភពព័ត៍មាន៖ BBC