បរទេស៖ Liverpool គឺ​ជាក្រុម​ម្ចាស់​កា​រ​ពារ​តំណែង​ជើង​​ឯក ហើយ​បច្ចុប្បន្ន​កំពុង​តែ​នាំមុខ​លើ​កំពូល​តារាង​នៃក្រប​ខ័ណ្ឌ Premier League នៅ​រដូវ​កាល​នេះ ប៉ុន្តែ លោក Mark Lawrenson ដែល​ជា​អតីត​វីរុស​បុរស​របស់ក្លិប​ហង្ស​ក្រហម​មួយនេះ ព្យាករ​ថា ពួកគេ​នឹង​រង​បរា​ជ័យ​ពេល​ជួបក្រុម Manchester City ចុង​សប្តាហ៍​នេះ​។

Man City បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​២ បន្ទាប់​ពី Liverpool ក្នុង​រដូវ​កាល​ឆ្នាំ​២០១៩-២០២០ និ​ងកំពុង​តែ​ដេញតាមពីក្រោយ​ក្រុម​ហង្សក្រហម​៥ពិន្ទុ ប៉ុន្តែ នៅ​សល់​១​ប្រកួត​ក្នុងដៃ​។ ក្រុម​ទាំង​២ នឹងត្រូវ​ជួប​គ្នា​នា​កីឡដ្ឋាន Etihad នៅ​​ថ្ងៃ​អាទិត្យ ចុងសប្តាហ៍​នេះ​។ ក្រុម​ទាំង​២ មិន​បាន​បង្ហាញពី​ទម្រង់​លេង​ប្រកប​ដោយ​ការ​ជឿជាក់​នា​ពេល​ថ្មី​ៗ​នេះ​ឡើយ ហើយ​ក្រុម​ទាំង​២ កំពុង​តែ​មាន​បញ្ហា​ដោយ​សារ​តែ​របួស​កីឡាករ​ដូចគ្នា​។ សម្រាប់​ការ​ប្រកួត​នា​ពេល​ខាង​មុខ​នេះ។

លោក Lawrenson អ្នក​អធិប្បាយ​ឲ្យ​ទូរ​ទស្សន៍ BBC បាន​ឲ្យដឹងថា៖ «ខ្ញុំ​ដឹង​ថា ជា​ធម្ម​តា ខ្ញុំ​មិន​គិត​ថា Liverpool ចាញ់​ឡើយ ប៉ុន្តែ ខ្ញុំ​មាន​អារម្មណ៍​ថា នេះ​គឺ​ជា​ការ​ប្រកួត​ដ៏​អស្ចារ្យសម្រាប់​តំបន់​ការ​ពារ​ទាំង​សងខាង ហើយ​នៅពេលនេះ Liverpool មាន​ភាព​មិនច្បាស់​ទៅលើ​តំបន់​ការ​ពារ​របស់​ខ្លួន​»​។ ស្រប​ពេល​ដែលព្យាករ​ថា Liverpool នឹង​ចាញ់​ក្រុម Man City ២-០ លោក Lawrenson បាន​បន្ថែម​ទៀត​ថា៖ «លោក Klopp គ្រូបង្វឹក​របស់ Liverpool បានធ្វើ​ការ​សម្រេច​ចិត្ត​ជាច្រើន​ដើម្បី​ពង្រឹង​ទាំង​តំបន់​ការ​ពារ និង​ប្រយុទ្ធ»៕

 

ប្រភព​ព័ត៌​មាន៖ Manchester Evening News