បរទេស៖ ក្រុមបិសាចក្រហម Man United អាចនឹងលក់ Paul Pogba នៅពេលទីផ្សារដោះដូរកីឡាករនិងដំណើរការនារដូវក្តៅឆ្នាំក្រោយ ប្រសិនពួកគេទទួលបានសំណើរផ្តល់ជូនក្នុងតម្លៃប្រមាណ ៦០យូរ៉ូ (៥៤ លានផោន)។

Five questions for Paul Pogba at a career crossroads...

ខ្សែបម្រើកណ្តាលរូបនេះមានទំនាក់ទំនងក្នុងការផ្លាស់ចេញពីទឹកដី Old Trafford កាលពីដើមឆ្នាំ២០២០ ប៉ុន្តែក្លឹបយក្សធំពីរគឺ Real Madrid និង Juventus មិនអាចឈានដល់កិច្ចព្រមព្រៀងជាផ្លូវការណ៏មួយដើម្បីផ្ទេរយករូបគេទៅរួមក្រុមបាននោះទេ ខណៈកិច្ចសន្យារបស់សមាជិកជ័យលាភី World Cup ២០១៨រូបនេះ មានសុពលភាពដល់ខែមិថុនាឆ្នាំ២០២២។ យោងគេហទំព័រអ៊ីតាលី Calciomercato បានចុះផ្សាយថាក្រុមអធិរាជស Real Madrid និងត្រៀមដាក់សំណើរដេញថ្លៃនាំយក Pogba នៅពេលបញ្ចប់រដូវកាល២០២០-២០២១នេះម្តងទៀត ក្នុងតម្លៃខាងលើក្រោយពីសាមីខ្លួនបានបង្ហាញក្តីសុបិន្តចង់លេងអោយក្រុមម្ចាស់ជើងឯក អេស្បាញមួយនេះស្របពេលក្រុម Juventus ក៏បានបង្ហាញបំណងចង់នាំអតីតកីឡាកររបស់ខ្លួនរូបនេះវិលត្រលប់ទៅកាន់ក្របខណ្ឌ Serie A វិញ។

Paul Pogba: The midfield problem Man Utd don't know how to solve

កីឡាករវ័យ ២៧ឆ្នាំរូបនេះរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី ១គ្រាប់និងបង្កើតឪកាសបាន ២ដងក្នុងការបង្ហាញខ្លួនចំនួន ១០ប្រកួយតសម្រាប់ក្រុមលោក Ole Gunnar Solskjaer​ នៅរដូវកាលនេះ៕

ប្រភពព័ត៍មាន៖ Sportsmole