បរទេស៖ ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយថា ក្រុមបិសាចក្រហម Manchester United អាចនឹងដាក់អោយអ្នកចាំទី Dean Henderson ទៅក្លឹបដទៃខ្ចីជើងសាជាថ្មីម្តងទៀតនៅក្នុងទីផ្សារដោះដូរកីឡាករនាខែមករាខាងមុខនេះ។

Dean Henderson signs new long-term Manchester United contract - Eurosport

ទោះយ៉ាងណាមានប្រភពគួរអោយទុកចិត្តបានលើកឡើងថាកីឡាករអន្តរជាតិអង់គ្លេសវ័យ២៣ឆ្នាំរូបនេះអាចស្វែងរកឪកាសចាកចេញពីកីឡាដ្ឋានOld Trafford ជាបណ្តោះអាសន្នដើម្បីធានាបានលេងក្នុងក្រុមជម្រើស១១នាក់ដំបូងដើម្បីបានជាប់ជម្រើសជាតិអង់គ្លេសក្នុងយុទ្ធនាការប្រកួត ព្រឹត្តិកាណ៏បាល់ទាត់ពានរង្វាន់ទ្វីបអឺរ៉ុបឆ្នាំ ២០២០។

Dean Henderson signs new Manchester United deal - The Busby Babe

ខណៈដែលអ្នកចាំទីអាហ្សង់ទីន Sergio Romero បង្ហាញអារម្មណ៏មិនសប្បាយចិត្តក្រោយ បាត់បង់តំណែង លេខ២ទៅAnderson ក្រោយពីរូបគេត្រលប់ពីខ្ចីជើងនៅក្លឹបSheffield Utdវិញនោះ។ផ្ទុយទៅវិញតំណែងអ្នកចាំទីជម្រើសទី២ នៅមិនទាន់ដឹងនៅឡើយទេ ដរាបណាក្លឹបមិនទាន់សម្រេចចពីជោគវាសនារបស់ Henderson ជាមុនទេនោះ​៕

 

ប្រភពព័ត៍មាន៖ ESPN