បរទេស៖ Real Madrid បានកំណត់ទឹកប្រាក់ត្រឹមតែ ១២០ លានអឺរ៉ូប៉ុណ្ណោះក្នុងការតាមប្រមាញ់យកខ្សែប្រយុទ្ធឆ្នើមក្រុម Paris Saint-Germainកីឡាករ Kylian Mbappe ។ ប្រភពពីគេហទំព័រ Eurosport បានអោយដឹងថាប្រធានក្លឹបអធិរាជសលោក Florentino Perez នឹងដឹកនាំការចរចារនេះ ជាមួយប្រធានក្លឹប PSG គឺលោកលោក Nasser Al-Khelaïfi។

Kylian Mbappe almost scored an outrageous rabona during PSG vs St Etienne |  GiveMeSport
ប្រភពពត៌មានខាងលើបន្តថាៈ ម្ចាស់ជើងឯកទ្វីបអឺរ៉ុប១៣សម័យ នឹងត្រៀមផ្តល់ជូនតម្លៃដេញថ្លៃលើកដំបូងប្រមាណ ១០០ លានយូរ៉ូហើយនឹងអាចបន្តឡើងមិនអោយលើសពី ១២០ លានឡើយ។ បើទោះបីជាក្រុមការពារតំណែងជើងឯកអេស្បាញទទួលស្គាល់ថាកន្លងមកម្ចាស់ជើងឯកលីកកំពូលបារាំង បានចំណាយប្រាក់សម្រាប់ក្លឹប Monaco ដល់ទៅ ១៨០ លានយូរ៉ូសម្រាប់ Mbappe ក៏ដោយ។ បច្ចុប្បន្នសមាជិកជ័យលាភីWorld Cup ២០១៨កិច្ចសន្យារបស់ខ្លួនមានសុពលភាពដល់ឆ្នាំ២០២២ ពោលគឺ ១២ខែចុងក្រោយបន្ទាប់ពីព្រឹត្តការណ៏Ligue-១រដូវកាលនេះនិងត្រូវបញ្ចប់ ។

Kylian Mbappe to stay at PSG next season 'no matter what'
ដូច្នេះមានន័យថា PSG អាចនិងពិចារណាលើការចរចារតម្លៃផ្តល់ជូនខាងលើជៀសវាងប្រឈម ហានិភ័យនៃការបាត់បង់ខ្សែយុទ្ធរូបនេះនៅឆ្នាំបន្ទាប់ដោយគ្មានតម្លៃខ្លួន៕

 

ប្រភពព័ត៍មាន៖ Sport.es