បរទេស៖ ខ្សែការពារកណ្តាល Nathan Aké បានរងរបួសក្នុងការប្រកួតមិត្តភាពរវាងក្រុមជម្រើសជាតិហូឡង់និងអេស្ប៉ាញកាលពីយប់ថ្ងៃព្រហស្បត្ត៏។ កីឡាកររបស់ក្រុមមេឃខៀវ Man City វ័យ ២៥ ឆ្នាំ ចូលលេងបានត្រឹមតែរយៈពេល ៥ នាទីដែលពត៌មាននេះបានធ្វើអោយគ្រូបង្វឹកលោក Pep Guardiola សម្តែងក្តីបារម្មណ៏ជាខ្លាំងក៏ព្រោះតែកីឡាករសំខាន់២រូបផ្សេងទៀតនោះគឺ Aymeric Laporte និង Benjamin Mendy ក៏ស្ថិតក្នុងស្ថានភាពរបួសដូចគ្នាផងដែរ។

Manchester City dealt potential injury blow ahead of Tottenham Hotspur  clash - football.london

ក្រោយផ្ទេរពីក្លឹប Bournemouth តម្លៃ៤០លានផោន Ake បានរងរបួសនិងខកខានការប្រកួតចំនួន ៣ លើកក្នុងខែតុលាដោយសារបញ្ហាក្រលៀន មុនពេលមុនពេលមានបញ្ហារបួសសាច់ដុំជើងខាងស្តាំ និងត្រូវប្តូរចូលជំនួសដោយមិត្តរួមក្រុមគឺខ្សែការពារ Daley Blind របស់ក្លឹប Ajax។

Nations League Archives - World Today News

មានន័យថា Ake នឹងឆ្លងកាត់ការធ្វើតេស្ត ជាក់ស្តែងហើយត្រឡប់ទៅកាន់ក្លឹប Man City វិញដើម្បីវាយ តម្លៃពីបញ្ហារបួសនេះបន្ទាប់ពីរដូវកាលដំបូង Aké ចូលលេងបាន ៦ប្រកួត និងស៊ុតបញ្ចូលទីបាន១គ្រាប់ ផងដែរនៅក្របខណ្ឌ Premier League៕

 

ប្រភពព័ត៍មាន៖ DailyMail