បរទេស៖ នាយកប្រតិបត្តិផ្នែកកីឡាក្លឹប Paris Saint-Germain លោក Leonardo បានបង្ហើបប្រាប់ថាក្លឹបមានការសោកស្តាយដែលអនុញ្ញាតអោយកីឡាករ Thiago Silva ចាកចេញពីក្លឹប។ ការលើកឡើងនេះ ក្រោយពីខ្សែការពារកណ្តាលសញ្ជាតិប្រេស៊ីលរូបនេះនៅតែបង្ហាញទម្រង់ លេងយ៉ាងល្អជាមួយក្រុមថ្មីគឺតោខៀវ Chelsea ក្រោយពីគ្រូបង្វឹកFrank Lampard បានផ្ទេរយករូបគេដោយគ្មានតម្លៃខ្លួនកាលពីរដូវក្តៅកន្លងទៅ។
ក្រោយចំណាយពេល៨ឆ្នាំកីឡាករវ័យ៣៤ឆ្នាំរូបនេះបានផ្ទេរទៅកាន់លីកកំពូលអង់គ្លេស ស្របពេលការមកដល់ទឹកដីStamford Bridge នាំអោយតំបន់ការពារទាំង៤របស់ក្រុមកាន់តែរឹងមាំជាងមុន ។
គួររំលឹកថាមូលហេតុនៃការចាកចេញរបស់ Silva គឺ PSG មិនបានបំពេញតាមឆន្ទៈចង់បានរបស់គេដែលលោក Leonardo បានលើកឡើងថា បញ្ហាហិរញ្ញវត្ថុទើបធ្វើអោយក្លឹបបណ្តោយអោយអតីតប្រធានក្រុមរបស់ខ្លួនរូបនេះ ចាកចេញពីទឹកដី Par Des Princessនោះ៕
ប្រភពព័ត៍មាន៖ Sportskeeda