បរទេស៖ ក្រុម​បាល់​​ទាត់​ជម្រើស​ជាតិ​​អង់គ្លេស បានបញ្ចប់​ក្តី​សង្ឃឹម​របស់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស សម្រាប់​ការ​ប្រជែង​ឈាន​ទៅ​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​នៃ​យុទ្ធនាការ Nations League តាមរយៈ​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុង​លទ្ធ​ផល ២-០ កាលពីថ្ងៃ​​អាទិត្យ​។

ក្រុម​ជម្រើស​​ជាតិ​បែលហ្ស៊ិក ​ស្ទើរ​តែ​បាន​ចូល​រួម​ជាមួយ​នឹងក្រុម​ម្ចាស់​ជើង​​ឯក​ពិភព​លោក បារាំង ក្នុង​ការ​ប្រកួត​ជុំ​ផ្តាច់​​ព្រ័ត្រ​នៅ​ខែ​តុលា ឆ្នាំ​ក្រោយ នៅ​ពេល​ដែលក្រុម​ជម្រើស​ជាតិ​អ៊ី​ស្លង់ បាន​រក​គ្រាប់​បាល់​តាម​ស្មើ ១-១ ជាមួយ​នឹងក្រុម​ស្ថិត​ក្នុង​ពូល​តែមួយ ដា​ណឺ​ម៉ាក ក្នុង​ទីក្រុង Copenhagen​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា គ្រាប់​បាល់​ពី​ការ​ស៊ុត​ប៉េណាល់​ទី​នៅ​ជិត​បញ្ចប់​ការ​ប្រកួត ពី​សំណាក់​ខ្សែ​ប្រយុទ្ធ Christian Eriksen បាន​ជួយ​ឲ្យ​ដា​ណឺម៉ាក ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល ២-១ និង​រក្សា​ក្តី​សង្ឃឹម​របស់​ខ្លួន ក្នុងការ​ឡើ​ឈរ​ពី​លើក្រុម​ជម្រើស​ជាតិ​បែល​ហ្ស៊ិក នៅក្នុង​ពូល A2។ កីឡាករ Youri Tielemans និង Dries Mertens បាន​ស៊ុត​បាល់​បញ្ចូល​ទី​ទាំង​២​គ្រាប់ ដើម្បី​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិក ដណ្តើម​បាន​ជ័យ​ជម្នះ​លើក្រុម​ជម្រើស​ជាតិ​របស់​លោក Gareth Southgate​។

ការ​រង​​បរា​ជ័យ​ជាលើក​ទី​២​ជាប់​ៗ​គ្នា ធ្វើ​ឲ្យ​ក្រុមជម្រើស​ជាតិ​អង់គ្លេស ធ្លាក់​ទៅ​ឈរ​ក្នុង​ចំណាត់​ថ្នាក់លេខ​៣ ដោយ​ដេញ​តាម​ពីក្រោយ​ក្រុម​ជម្រើស​ជាតិ​បែល​ហ្ស៊ិក ដល់​ទៅ​៥ពិន្ទុ ខណៈ​នៅ​សល់​តែ​១​ប្រកួត​ទៀត​ប៉ុណ្ណោះ​។ ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​របស់ក្រុម​ជម្រើស​ជាតិ​ដា​ណឺ​ម៉ាក លើ​ក្រុម​ជម្រើស​ជាតិ​អ៊ី​ស្លង់ មានន័យ​ថា បែលហ្ស៊ិក ត្រូវ​ការ​ត្រឹម​តែ​១ពិន្ទុ​ប៉ុណ្ណោះ នៅពេល​​ដែលពួក​គេ​ធ្វើ​ជាម្ចាស់ផ្ទះ​ទទួល​ក្រុមដា​ណឺ​ម៉ាក នៅ​ថ្ងៃ​ពុធ ដើម្បី​ឈ្នះ​កៅអី​ទៅជុំ​ផ្តាច់​ព្រ័ត្រ៕

ប្រភព​ព័ត៌មាន៖ Channel News Asia