បរទេស៖ វីរបុរសក្រុមបិសាចក្រហម Man. United លោក Paul Scholes បានសារភាពថាធ្លាប់ ពិចារណាផ្លាស់ទៅកាន់ក្រុមគូប្រជែងគឺ Everton ដើម្បីមានឪកាសបានលេង​ជាមួយអតីត​មិត្តរួម​ក្រុម​Phil Neville មុនពេល សម្រេចចិត្តចូលនិវត្តន៍​ពីកីឡាបាល់​ទាត់​ទាំង​ស្រុងកាលពីឆ្នាំ ២០១២ ។

Manchester United legend Paul Scholes names two teams he'd like to have  played for - Manchester Evening News

គួររំលឹកឡើងវិញថាអតីតកីឡាករក្រុម ជម្រើសជាតិអង់គ្លេសបានព្យួរស្បែកជើងចូលនិវត្តន៏ពីក្លឹបបាល់ ទាត់​អាជីពនៅឆ្នាំ ២០១១ បន្ទាប់ពីចំណាយពេល ១៦ ឆ្នាំលេងនៅទឹកដី Old Trafford ជាមួយ​ក្រុម​ម្ចាស់​​ជើងឯកអង់គ្លេស ២០សម័យរួចមក។

Paul Scholes - Player profile | Transfermarkt

អតីតខ្សែបម្រើកណ្តាលរូបនេះ បានបដិសេធសំណើពីកំពូលគ្រូ​បង្វឹកលោក Sir Alex Ferguson ដើម្បីបន្តកិច្ចសន្យាថ្មីនាពេលនោះផងដែរ ប៉ុន្តែទោះយ៉ាងណាក្រោយ ឈប់សម្រាកអស់រយៈពេល ៤ ខែ Scholes ចង់ត្រលប់មកចូលលេងបាល់ទាត់ វិញបន្ទាប់ពីទទួលការងារជាគ្រូបង្វឹកក្រុមបាល់ទាត់​យុវជន​អាយុក្រោម ២៣ ឆ្នាំរបស់ក្លឹប។ តែកីឡាករដែលមានជំនាញស៊ុតបាល់ពីចំងាយរូបនេះ​គិតថា​បន្ទាប់ពីខកខានរហូតរហូតដល់ទៅ៧ខែក្នុងនាមជាកីឡាករនៅលើទីលាននិងឈានចូលដល់វ័យ ៣៦ ឆ្នាំទៅហើយនោះ  លោក Ferguson លែងត្រូវការរូបគេទៀត​ហើយ៕

 

ប្រភពព័ត៍មាន៖ Metro