បរទេស៖ ខ្សែ​បម្រើ​អន្តរ​ជាតិ​អង់​គ្លេស Jordan Henderson និង​ខ្សែ​បម្រើ​ស្លាប Raheem Sterling នឹង​ត្រូវ​អវត្ត​មាន​ក្នុង​ការ​ប្រកួត​ក្នុង​យុទ្ធនាការ Nations League ជាមួយនឹងក្រុម​ជម្រើស​ជាតិ​អ៊ីស្លង់ នៅ​រាត្រីនេះ ដោយ​សារ​តែ​បញ្ហា​របួស​។ នេះ​បើយោង​ទៅ​តាម​ការ​បញ្ជាក់​របស់​សហព័ន្ធ​កីឡា​បាល់​ទាត់​អង់គ្លេស កាលពីថ្ងៃចន្ទ​។

Henderson ត្រូវ​បាន​ប្តូរ​ចេញ​នៅ​ត្រឹម​តង់​ទី​១ ក្នុង​ពេលក្រុម​ខ្លួន​បាន​រង​បរា​ជ័យ​ក្នុងលទ្ធផល ២-០ ក្រោមស្នា​ដៃក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិក ដោយ​សារ​តែ​តឹង​សាច់​ដុំ​ត្រង់​ជើង​របស់​កេ ស្រប​ពេល​ដែល Sterling បាន​អវត្ត​មាន​​ការ​ប្រកួត​នោះ​ដោយ​សារ​តែ​បញ្ហា​របួស​កំភួន​ជើង​។ សហ​ព័ន្ធកីឡា​បាល់ទាត់​អង់គ្លេស បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «កីឡាករ​ទាំង​២ បច្ចុប្បន្នបាន​វិល​ទៅកាន់​ក្លិប​រៀង​ៗខ្លួន​របស់​ពួក​គេ​វិញ​ហើយ​ដើម្បី​ទទួល​បាន​ការ​វិភាគ​បន្ថែមទៀត​»​។

ក្រុម​ជម្រើស​ជាតិ​អង់គ្លេស កំពុង​តែ​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​៣​ក្នុងពូល A2 ដោយ​មាន​៧ពិន្ទុ​ពីការប្រកួត​៥លើក ហើយពួកគេ​មិនអាច​ឈ្នះកៅអី​ទៅលេង​ក្នុង​ជុំ​ផ្តាច់​ព្រ័ត្រ​នៃ​យុទ្ធនាការ Nations League បាន​ឡើយ​»៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia