បរទេស៖ ខ្សែបម្រើ N’Golo Kante បាននិយាយថាវាជារឿងគួរអោយរំភើបរីករាយបំផុតដែលបានចាប់ដៃគូលេងជាមួយ Paul Pogba របស់ក្រុម Man United នៅក្នុងក្រុមជម្រើសជាតិបារាំង។ Kante និង Pogba បានលេងរួមគ្នានិងដើរតួនាទីជាខ្សែបម្រើដ៏សំខាន់ខណៈ Kante រកបានគ្រាប់បាល់ជ័យជំនះក្នុងលទ្ធផល១ ទល់និង ០ លើក្រុមជម្រើសជាតិព័រទុយហ្កាល់កាលពីថ្ងៃសៅរ៍ដើម្បីនាំក្រុមពួកគេឈានទៅជុំផ្តាច់ព្រ័ត្រជាបន្តទៅទៀត។

Chelsea news: Paul Pogba says N'Golo Kante deserves to win Ballon d'Or |  Metro News

គួរបញ្ជាក់ថាកីឡាករទាំងពីរ Pogba និង Kante មានកំណត់ត្រាល្អបំផុតនៅពេលលេងរួមគ្នាកន្លងមកសរុប ២៦ លើកគឺក្រុមមាន់គកបារាំងមិនដែលស្គាល់ពាក្យថាចាញ់ទេពោលឈ្នះ ២០ និងស្មើ ៦ ដង។

Transfer news: 'Man Utd should get N'Golo Kante alongside Paul Pogba' –  Mark Bosnich urges raid for another World Cup winner | Goal.com

សម្រាប់ Pogba សមាជិកជ័យលាភី World Cup ២០១៨រូបនេះបានបន្តថាឪកាសនៃការបង្ហាញសមត្ថភាពសម្រាប់ក្រុមជម្រើសជាតិនាពេលនេះគឺជាពេលវេលាដ៏ល្អ បន្ទាប់ពីរូបគេ ឆ្លងកាត់ ការចាប់ផ្តើមរដូវកាលថ្មីដ៏ ដ៏លំបាកជាមួយក្រុមបាល់ទាត់អាជីពបិសាចក្រហម Man Utd៕

 

ប្រភពព័ត៍មាន៖ Metro