បរទេស៖ បិសាចក្រហម Man Utd នៅតែមិនបោះបង់មហិច្ឆតាតាមប្រម៉ាញ់ខ្សែបម្រើស្លាប Jadon Sancho ពីក្លឹប Dortmund យោងតាមគេហទំព័រ 90min បានចុះផ្សាយ។ប្រភពខាងលើបន្តថាៈ ក្រុមម្ចាស់ជើងឯកអង់គ្លេស២០សម័យចង់បង្កើនកិច្ចព្រមព្រៀងផ្ទេរយកអតីតយុវជនថ្នាលក្លឹបមេឃខៀវ Man City រូបនេះមកកាន់ទឹកដី Old Trafford មុនព្រឹត្តិការណ៍ប្រកួតបាល់ទាត់ទ្វីបអឺរ៉ុប Euro ២០២១ចាប់ផ្តើម មានន័យថា Man Utd និងចូលប្រឡូកក្នុងទីផ្សារដោះដូរកីឡាករនៅខែមករា២០២១ខាងមុខសាជាថ្មី។

Man Utd boss Solskjaer confident of Sancho transfer

គួរបញ្ជាក់ថា Man Utd បានចំណាយពេលជាច្រើនមុនទីផ្សារដោះដូរកីឡាករបិទជាផ្លូវការណ៏កាលពីរដូវក្តៅដើម្បីនាំយក Sancho បើទោះបីជាទទួលស្គាល់ថាក្លឹប Dormund ទាមទារតម្លៃលើសពី១០០លានផោនខណៈក្រុមដែលដឹកនាំដោយគ្រួសារត្រកូល Glazer របស់អាមេរិកក៏មិនអនុញ្ញាតិអោយប្រធានផ្នែកទីផ្សារដោះដូរកីឡាករហ៊ានចំណាយប្រាក់ច្រើនជាងនោះហើយអាចនិយាយបានថាតម្លៃខុសគ្នាត្រឹមតែ១០លានផោនប៉ុណ្ណោះ។

Man Utd leading Jadon Sancho transfer race from Chelsea with record-breaking £100m fee and £200k-a-week deal

ខណៈពេលនោះ Sancho បានសម្តែងការខកចិត្តក្រោយពីការចរចារនេះបានជាប់ទ្រឹង ក្រោយពីភាគីទាំងពីរមិនបាន ឈានដល់កិច្ចព្រមព្រៀងមួយដែលរលូនជាងនេះ៕

 

ប្រភពព័ត៍មាន៖ 90min