បរទេស៖ ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​បែលហ្ស៊ិក បាន​ផ្តួលក្រុម​ជម្រើស​ជាតិ​ដា​ណឺម៉ាក ក្នុលទ្ធ​ផល ៤-២ ក្នុង​ទីក្រុង Leuven កាលពីថ្ងៃ​ពុធ ដើម្បីកក់ក្តៅអី​របស់​ខ្លួន​សម្រាប់​ការ​ប្រកួត Nations League វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​ឆ្នាំក្រោយ ខណៈ​ដែល Romelu Lukaku បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ក្រុម​ជម្រើស​ជាតិ​អ៊ី​តាលី បានផ្តួលក្រុម​ជម្រើស​ជាតិ​បូស្នី ២-០ ដើម្បី​ឈាន​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ​ដូចគ្នា​។ ក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិករបស់​លោក Roberto Martinez ដែលមាន​ចំណាត់​ថ្នាក់​លេខ​១ក្នុង​ពិភព​លោក ត្រូវ​ការ​ត្រឹម​តែ​១ពិន្ទុ​ប៉ុណ្ណោះ ដើម្បី​​ឈ្នះ​កៅអី​ទៅ​វគ្គ​បន្ត​ពីការប្រកួតក្នុងពូល A2 ប៉ុន្តែ បាន​​ឈាន​ទៅ​វគ្គ​បន្ត​បាន​យ៉ាង​ងាយស្រួល​។ បច្ចុប្បន្ន Lukaku បាន​ស៊ុត​បាល់​បញ្ចូល​ទី​១៧​គ្រាប់ ក្នុងការ​​ប្រកួត​អន្តរ​ជាតិ​១៤លើក​ចុងក្រោយ​របស់​គេ ក្រោយពី​​បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ក្នុង​តង់​ទី​២​។

ដោយឡែក ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​​អ៊ី​តាលី ត្រូវ​តែ​ដណ្តើម​ឲ្យ​បាន​ជ័យ​ជម្នះ ក្នុង​ទីក្រុង Sarajevo ដើម្បី​មាន​ភាព​ជាក់​លាក់​ក្នុងការ​ឆ្លង​ផុត​ពូល A1 ប៉ុន្តែ បាន​ជួប​បញ្ហា​តិច​តួច​ប៉ុណ្ណោះ ក្នុង​ពេល​ផ្តួលក្រុម​ជម្រើសជាតិ​បូស្នី ២-០។ ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​បែលហ្ស៊ិក និង​អ៊ី​តាលី នឹង​ចូល​រួម​ជាមួយនឹងក្រុម​ម្ចាស់​ជើង​ឯក​ពិភព​លោក​បារាំង និង​អេ​ស្ប៉ាញ ក្នុង​ការ​​ឈ្នះ​កោអី​ទៅ​កាន់​ការ​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ នា​ខែ​តុលា ឆ្នាំក្រោយ​៕

ប្រភព័ត៌​មាន៖ Channel News Asia