បរទេស៖ ក្រុម​ Paris Saint-Germain របស់​លោក Thomas Tuchel កំពុង​តែ​ស្ថិត​នៅ​លើ​កំពូល​តារាង​នៃក្រប​ខ័ណ្ឌ Ligue 1 និង​កំពុងតែ​ប្រមាញ់​រក​ការ​ឈ្នះពាន​ជាលើក​ទី​៩​ជាប់​ៗ​​គ្នា នៅ​រាត្រីនេះ ប៉ុន្តែ ក្រុម​ដែល​​កំពុង​តែ​ស្ទះ​ផ្លូវ​របស់​ពួក​​គេ គឺ​ក្រុម​ខ្លាំង Monaco ដេល​ស្ថិត​ក្រោម​ការដឹកនាំ​គ្រូបង្វឹក​សញ្ជាតិ​អាល្លឺ​ម៉ង់​ដូចគ្នា​គឺ​លោក Niko Kovac​។

Video: Neymar Opens up the Scoring Against Monaco - PSG Talk

លោក Kovac វ័យ​២៩​ឆ្នាំ​ ដែល​​ត្រូវ​បាន​ចិញ្ចឹម​បី​បាច់​នៅ​ទីក្រុង​ប៊ែរ​ឡាំង និង​បាន​ចំណាយ​ពេល​ភាគ​ច្រើន​ក្នុង​អាជីព​របស់​លោក​នៅ​អាល្លឺម៉ង់ ប៉ុន្តែ បាន​លេង​ការ​ប្រកួត​ជា​អន្តរ​ជាតិ​សម្រាប់​ក្រុម​ជម្រើស​ជាតិក្រូ​អាស៊ី​នោះ បាន​ចូល​កាន់​តំណែង​ក្នុងក្លិប Monaco អំឡុង​ពេល​នៃ​រដូវ​​ក្តៅមុន​។ ការ​តែង​តាំង​នេះ​បាន​កើត​ឡើង ក្រោយពី​​បានសម្រាក​ពីការ​ដឹកនាំក្លិប បន្ទាប់​ពី​រង​ការ​បណ្តេញ​ចេញ​ដោយ​ក្លិប Bayern Munich កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៩​។ នា​កីឡដ្ឋាន Stade Louis II គោល​ដៅ​របស់​លោក​ Kovac គឺ​ការ​ជួយ​ស្រោច​ស្រង់​ក្លិប​មួយ​ដែល​កំពុង​តែ​ត្រដាប​ត្រដួសក្នុង​រយៈពេល​២​រដូ​វកាល​ក្រោយ​ចុង​ក្រោយ​នេះ និង​កំពុង​តែ​ព្យា​យាម​វិល​ទៅរក​ភាពខ្លាំង​វិញ​ក្នុងក្រ​បខ័ណ្ឌលីក​របស់​បារាំង​។

PSG vs. Monaco, a League Cup final clash of buyers and sellers - Chicago  Tribune

លោក Kovac ត្រូវ​បាន​នាំយក​ដោយ​លោក​ Paul Mitchell នាយក​ថ្មីផ្នែក​កីឡា​នៅ​ក្លិប Monaco ខណៈ​ដែល​បុរ​សសញ្ជាតិ​អង់​គ្លេស​រូបនេះ ធ្លាប់​មាន​តួនាទី​ជាផ្នែក​ដឹកនាំ​ផ្នែកកីឡា​នៅក្លិប Red Bull និង​ជា​ងតីត​ប្រធានផ្នែកទិញ​​កីឡាករ​ចូល​នៅក្លិប RB Leipzig៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia