បរទេស៖ កីឡាករ David Luiz បានបង្កជំលោះគួរអោយភ្ញាក់ផ្អើល​ឈានដល់ការប្រើអំពើហិង្សាវាយ​តប់មិត្តរួមក្រុម​នៅក្នុង​ក្លឹបកាំភ្លើងធំ Arsenal គឺកីឡាករ ​Dani Ceballos តែត្រូវបានបុគ្គលិកក្លឹបចូលទៅធ្វើអន្តរាគមន៏បញ្ឈប់  ជម្លោះនោះវិញ។

Arsenal stars David Luiz and Dani Ceballos 'in bust-up at training ground with midfielder cut in confrontation'

គួរបញ្ជាក់ថាព្រឹត្តការណ៏នេះបានកើតមានឡើង ក្នុងអំឡុងពេល​ហ្វឹកហាត់កំលុងពេល ខ្សែការពារអន្តរជាតិ ប្រេស៊ីលរូបនេះ និងខ្សែបម្រើអេស្ប៉ាញ Ceballos ស្ថិតក្នុងចំណោមកីឡាករដែលមិនមានកាតព្វកិច្ចប្រកួត​លក្ខណៈ​អន្តរជាតិ ដូច្នេះទើបពួកគេបន្តការហ្វឹកហាត់ក្រោមការដឹកនាំរបស់ Mikel Arteta ។

Dani Ceballos reacts to reports of David Luiz bust-up in Arsenal training with one-word message - football.london

Caballos និង Luis ត្រូវបានបញ្ជូនទៅកន្លែងស្នាក់នៅរៀងៗខ្លួនភ្លាមៗខណៈគ្រូបង្វឹក​ Arteta បានធ្វើការ​សម្រប​សម្រួល​ករណីនេះឡើងវិញកាល​ពីថ្ងៃអង្គារនៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ដើម្បីសុំទោសដល់ក្រុម​​ទាំងមូ​ល​។ Ceballos កំពុងចំណាយរដូវកាលទី ២ របស់គាត់ក្នុងការខ្ចីជើងពីក្លិបកាំភ្លើងធំ Arsenal ពី Real Madrid ខណៈ Luiz បានចូលរួមជាមួយក្រុមកាំភ្លើងធំនៅឆ្នាំ ២០១៩ ពីគូប្រជែងទីក្រុងឡុងដ៍៕

 

ប្រភពព័ត៍មាន៖ Metro