បរទេស៖ ខ្សែប្រយុទ្ធ Kai Havertz និងខ្សែការពារ Thiago Silva បានវិលត្រលប់មកហ្វឹកហាត់និង​មាន​ឈ្មោះសម្រាប់ក្រុម​Chelseaក្នុងការប្រកួតពានរង្វាន់កំពូលទ្វីបអឺរ៉ុប Champions League នៅយប់ថ្ងៃអង្គារជាមួយក្លឹប Renne ត្រូវនិងម៉ោង១២:៥៥នាទីម៉ោងនៅស្រុកខ្មែរ ។​

Chelsea new boy 'really wanted' move to former club before joining

កីឡាករ អន្តរជាតិអាឡឺម៉ង់ Havertz វ័យ២១ ឆ្នាំបានវិលត្រឡប់ពីការដាក់អោយនៅដាច់​ដោយឡែក ក្រោយធ្វើតេស្ត៏ វិជ្ជមេរោគកូវីត-១៩ខណៈកីឡាករអន្តរជាតិប្រេស៊ីល Silva វ័យ៣៦ ឆ្នាំបានសម្រាក ពេលក្រុមផ្តួល Newcastle កាលពីថ្ងៃសៅរ៏ សប្តាហ៏មុន។

Kai Havertz returns to Chelsea training after positive Covid-19 test,  confirms boss Frank Lampard - Eurosport

ក្រុមម្ចាស់ផ្ទះRennes ទំនងជាអវត្តមានខ្សែការពារខ្ចីជើងពីក្លឹប Juventus កីឡាករ Daniele Rugani និង Faitout Maouassaដែលត្រូវបានព្យួរបន្ទាប់ពីត្រូវបណ្តេញចេញនៅStamford Bridge ។ខ្សែ​បម្រើ​ស្លាប Christian Pulisic វ័យ ២២ ឆ្នាំនៅតែបន្តអវត្តមានជិតមួយខែមកហើយ​ដោយ​សារបញ្ហារបួស​សរសៃពួរតែអាចនិងវិលត្រលប់មកវិញពេលក្រុមលោកFrank Lampard ត្រូវជួប Tottenham នៅថ្ងៃអាទិត្យក្នុងលីគកំពូលអង់គ្លេស៕