បរទេស៖ Dean Henderson បានវិលត្រឡប់ទៅកាន់ទឹកដី Old Trafford ពីក្លឹប Sheffield United ដើម្បី ប្រជែង​តំណែងទី១ពី David De Gea។ ប៉ុន្តែមិនទាន់បានសម្រេចគោលបំណង​និងធុញទ្រាន់​អង្គុយ​ជាកីឡាករបម្រុង អ្នកចាំទីអន្តរជាតិអង់គ្លេសរូបនេះបានសម្លឹងឃើញឪកាសចង់ចាក​ចេញពីក្លឹបនៅខែមករាក្នុង​លក្ខណ្ឌ​ខ្ចីជើង រឺ​ទិញ​ផ្តាច់ជាអចិន្ត្រៃយ៏តែម្តងដើម្បីស្រោចស្រង់អាជីពរបស់ខ្លួនឡើងវិញ។

Dean Henderson wants loan transfer away from Man Utd in January to boost  Euro 2020 dream with Leeds and Brighton keen

ប្រភពពីគេហទំព័រ The Sun បានចុះផ្សាយថា ក្លឹប២គឺនៅលីកកំពូលអង់គ្លេសគឺ Brighton និង Leeds United បានសម្តែងការ​ចាប់អារម្មណ៍​ចង់បានរូបគេទៅរួមក្រុមរៀងៗខ្លួន បើទោះបីជាពេលថ្មីៗនេះHenderson បាន​សម្រេចចុះកុងត្រាថ្មីជាមួយ Man United រហូតដល់ឆ្នាំ ២០២៥។

Dean Henderson signs new Manchester United deal - The Busby Babe

ទោះយ៉ាងណាប្រសិនជា Henderson និងសម្រេចចិត្តដោយមិនរួ្ញរាក្នុងការចាកចេញសាជាថ្មី ក្លឹបទាំងពីរ​ខាង​លើរីករាយស្វាគមន៏ ខណៈ Man Utd និងត្រូវសម្រេចចិត្តសាជាថ្មីផងដែរ៕

 

ប្រភពព័ត៍មាន៖ Besoccer