បរទេស៖ Karim Benzema និង Sergio Ramos មិនមានឈ្មោះក្នុងក្រុមអធិរាជស Real Madrid ទាំង២១នាក់ សម្រាប់​ការប្រកួត ក្របខណ្ឌ Champions League ជាមួយក្រុម Inter Milan នៅថ្ងៃពុធនោះទេ ទោះយ៉ាងណា គ្រូ​បង្វឹកលោក  Zinedine Zidane បានស្វាគមន៏ការវិលត្រឡប់មកវិញរបស់ខ្សែបម្រើ-ការពារដ៏មានបទ​ពិសោធន៏ គឺCasemiro ដើម្បីដើរតួនាទីជួយនៅតំបន់បម្រើកណ្តាល។

Ramos explains why Benzema took Real Madrid's second penalty - Managing  Madrid

ខ្សែប្រយុទ្ធ​អន្តរជាតិបារាំង Benzema មានបញ្ហារបួសក្រលៀន ក្រុមពេលចាញ់ Valencia  និង​ ស្មើ Villarreal ក្រោយ​ការ​វិល​ត្រលប់​ពីការសំរាកជា​លក្ខណៈ​អន្តរជាតិ ។ Ramos ដែលបានរងរបួសសរសៃពួរអំឡុងពេលជួយអេស្ប៉ាញលត់អាល្លឺម៉ង់ ៦ទល់និង០ នៅ Nation League កាលពីថ្ងៃពុធហើយត្រូវប្រឈមអវត្តមានជាច្រើនសប្តាហ។ រីឯ Casemiro មិនបានបង្ហាញខ្លួនចាប់តាំងពីការធ្វើ​តេស្តិ៍​មេ​រោគកូវីត-១៩ តាំងពីមុនពេលសម្រាកប្រកួតលក្ខណៈអន្តរជាតិ៕

 

ប្រភពព័ត៍មាន៖ Goal