បរទេស​៖ អតីតខ្សែបម្រើក្រុមបិសាចក្រហម និងក្រុមជម្រើសជាតិអង់គ្លេស Owen Hargreaves បាន​ប្រមើល​ឃើញថាកីឡាករខ្សែបម្រើចំណូលថ្មី Van De Beek កំពុងតែបង្ហាញទម្រង់លេងឥតខ្ចោះកំលុង​ពេល​ជួយក្រុម ផ្តួលគូប្រជែងមកពីតួគី Istanbul Basaksehir នៅក្របខណ្ឌ  Champions League។​​​

Owen Hargreaves urges Ole Gunnar Solskjaer to start Donny van de Beek after  'close to perfect' Champions League display - Internewscast

អតីតកីឡាករ Ajax រូបនេះត្រូវបានគ្រូបង្វឹកលោក Solskjaer ផ្តល់ទំនុកចិត្តដាក់អោយលេងនៅខ្សែបម្រើ​កណ្តាល​ហើយរូបគេបាន បំពេញតួនាទីបានយ៉ាងល្អប្រកបដោយទំនុកចិត្តខណៈ ក្រុម Man Utd បានបោះ ជំហានឆ្ពោះទៅរកវគ្គ ១៦ ក្រុមបន្តទៀតក្រោយដោយផ្តួលក្រុមភ្ញៀវ ៤-១ លើទឹកដីOld Traffordកាលពីថ្ងៃអង្គារ។

He's the go-to guy': Joleon Lescott and Owen Hargreaves laud Phil Foden's  display at Olympiacos – Daily Echoed

Hargreaves បានប្រាប់ BT Sport ក្រោយចប់ការប្រកួតថា៖ “គាត់ (De Beek) ខិតកាន់តែកៀកដើម្បី​បង្ហាញ​ពីសមត្ថភាពល្អបំផុតដូចទៅនិងមិត្តរួមក្រុមជាមួយ Bruno Fernandes, Marcus Rashford និង Daniel James ដែលរួមចំណែកជួយក្រុមរកគ្រាប់បាល់ក្នុងការប្រកួតនេះ ជាមួយការលេងបាល់ដោយមិនអាតា្ម​និយម​នោះ​ហើយជាគុណសម្បត្តិដ៏ល្អរបស់គាត់”។

Donny van de Beek 'close to perfect' in Manchester United's win over  Istanbul Basaksehir, says Owen Hargreaves - Manchester United Canada

Man Utd ត្រូវទៅសួរសុខទុក្ខក្រុមកំពុងឡើងជើងគឺ Southampton ក្នុងក្របខ័ណ្ឌ Premier League នៅ​ថ្ងៃអាទិត្យនេះនាក្របខណ្ឌលីកកំពូលអង់គ្លេស Premier League៕

 

ប្រភពព័ត៍មាន៖ Sportsmole