បរទេស៖ Victor Lindelof និង Jesse Lingard  បានវិលត្រលប់មកហ្វឹកហាត់វិញសម្រាប់ក្រុមលោក Solskjaer ​នៅថ្ងៃអាទិត្យនេះដើម្បីធ្វើដំណើរទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះ Southampton។

Manchester United take on Southampton next in the Premier League

គួរបញ្ជាក់ថាខ្សែ​ការពារ​​អន្តរជាតិស៊ុយអ៊ែត Lindelof ត្រូវបង្ខំចិត្តចាកចេញពីទីលានពេល Man United ផ្តួល Istanbul Basaksehir កាលពីដើមសប្តាហ៏ដោយ​សារ​របួស​ខ្នងតែរូបគេបានបង្ហាញខ្លួហ្វឹកហាត់ជាមួយក្រុម​យ៉ាង​ពេញទំហឹងនៅថ្ងៃ សុក្រនេះ។ សម្រាប់ Lingard នៅមិនទាន់បានបង្ហាញខ្លួនចូលលេងសម្រាប់រដូវកាលនេះបានវិលត្រលប់មកហ្វឹកហាត់វិញដូចគ្នាផងដែរ ក្រោយពីត្រូវបានឃុំខ្លួនដាក់អោយនៅដាច់ដោយឡែកក្រោយពីមាន​ទំនាក់ទំនង​ជាមួយ​អ្នកជំងឺដែលមាន​មេរោគកូវីត-១៩ ។

Paul Pogba មិនទាន់ ច្បាស់ថាតើកីឡា​ករបារាំង​រូប​នេះនឹងជាសះស្បើយពីបញ្ហាកជើងដែររឺយ៉ាងណាទេ? រីឯ Aaron Wan-Bissaka ក៏មានបញ្ហារបួសក​ជើងដូចគ្នាខណៈអ្នកទំាងពីរមិនទាន់មានវត្តមាននៅទីលាន ហ្វឹកហា​ត់​នៅឡើយតែ ខ្សែការពារស្តាំ​អន្តរ​ជាតិអង់គ្លេស Bissaka រូបនេះទំនងជាអាចនិងជាទាន់ពេលប្រកួត៕

 

ប្រភពព័ត៍មាន៖ Metro