បរទេស៖ ខ្សែ​បម្រើ Curtis Jones បាន​ជួយ​ឲ្យ​ក្រុម​ប្រជុំ​ដោយ​កីឡាករ​វ័យ​ក្មេង Liverpool ឈាន​ទៅវ​គ្គ​១៦​ក្រុម​ចុងក្រោយ​នៃក្រប​ខ័ណ្ឌ Champions League កាលពីថ្ងៃ​អង្គារ ស្រប​ពេល​ដែល​លោក Zinedine Zidane បាន​ច្រាន​ចោល​ពាក្យ​ចរចាម​​អា​រ៉ាម​នានា​ថា លោក​​អាច​នឹង​ដើរ​ចេញពីក្លិប Real Madrid ក្រោយពី​ការ​រង​បរា​ជ័យ​មួយ​លើក​ទៀត​ក្រោមស្នា​ដៃក្រុម Shakhtar Donetsk បាន​ធ្វើ​ឲ្យ​ក្តី​សង្ឃឹម​ក្នុង​ការប្រជែង​ពាន​នៅ​​អឺ​រ៉ុប​របស់​ពួកគេ​ស្ថិតក្នុង​ភាព​មិនច្បាស់​។

ក្រុម Liverpool បាន​លេង​ដោយ​គ្មាន​តារាឆ្នើម​ៗ​ជាច្រើន​នៅ​ពេល​ធ្វើ​ជាម្ចាស់​ផ្ទះ​ទទួលក្រុម Ajax នា​កីឡដ្ឋាន Anfield ក្នុង​ពូល D ខណៈ​ដែល​កីឡាករ Caoimhin Kelleher វ័យ​២២​ឆ្នាំ បាន​ចូល​លេង​ជា​អ្នក​ចាំ​ទី​ជំនួស Alisson​។ លទ្ធ​ផល​នេះ ពិត​ជា​សំខាន់​សម្រាប់​ក្រុម Liverpool ដែល​ជាម្ចាស់​​ជើង​ឯកក្រប​ខ័ណ្ឌ Premier League ក្រោយពីការ​រ​បរា​ជ័យ​របស់​ពួកគេ​លើ​ទឹក​ដី​ខ្លួន​ឯង​ក្រោមស្នា​ដៃក្រុម Atalanta កាលពី​១​សប្តាហ៍​មុន ហើយ​លទ្ធ​ផលនេះ​ក៏​បាន​អនុ​ញ្ញាត​ឲ្យ​ពួកគេ​ឈ្នះកៅអី​ទៅ​វគ្គ​បន្ត​ផ​ង​ដែរ​។ លោក Jurgen Klopp គ្រូបង្វឹក​របស់ Liverpool បាន​ប្រាប់​ទូរ​ទស្សន៍ BT Sport ថា៖ «និយាយ​ឲ្យ​ត្រង់​ទៅ ចាប់​តាំង​ពី​ខ្ញុំ​បាន​ស្ថិតនៅ Liverpool ខ្ញុំ​មាន​អារម្មណ៍​ថា ហាក់ដូច​ជា​ការ​ប្រកួតមួយ​ក្នុង​ចំណោមការ​ប្រកួត Champions League ដ៏​ធំ​បំផុត​។

ជាមួយ​នឹង​ការ​គ្មាន​​អ្នក​គាំទ្រ នេះ​គឺ​ជា​ការ​ប្រកួត​ដ៏សំខាន់​បំផុត លំបាកបំផុត និង​អស្ចារ្យ​បំផុត​»​។ ជាមួយ​គ្នា​នេះ ក្រុម Real Madrid ត្រឹម​តែ​អាច​ជួប​ជោគ​វាស​នា​ដូចគ្នា​កាលពី​ជើង​មុន ក្រោយពី​ពួកគេ​ចាញ់​ក្រុម Shakhtar នៅ​ទីក្រុងគៀវ ខណៈ​ដែល​លទ្ធផល​នេះ បាន​ដាក់​សម្ពាធ​លើ​លោក Zidane កាន់​តែ​ខ្លាំង​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia