បរទេស៖ លោក Frank Lampard បាន​ផ្លាស់ប្តូរ​កីឡាករ​ក្នុង​ជម្រើស​ដំបូង​របស់ Chelsea សម្រាប់​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League ក្នុងពូល E ជាមួយនឹងក្រុម Sevilla នៅ​រាត្រីនេះ និង​បាន​លើក​ទឹក​ចិត្ត​ឲ្យ​កីឡាករមិន​សូវ​មាន​បទពិសោធ​របស់​លោកដណ្តើម​យក​ឱកាស​របស់​ពួកគេ​។ ស្រប​ពេល​ដែលក្រុម​ទាំង​២មាន​១០ពិន្ទុ​ និង​ឈ្នះ​កៅអី​ទៅ​វគ្គ​បន្ត​ដូចគ្នា​ ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ នឹង​ធ្វើ​ឲ្យពួក​គេ​ដណ្តើម​បាន​ចំណាត់​ថ្នាក់លេខ​១​ក្នុងពូល​។

ស្រប​ពេល​ដែល​បញ្ជាក់​ថា កីឡាករ Callum Hudson-Odoi និង Billy Gilmour អាច​នឹង​ចូល​លេង​​នោះ លោក Lampard បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​កាលពីថ្ងៃ​អង្គារ​ថា៖ «នេះ​គឺ​ជាការ​ប្រកួត​​​កាត់សេចក្តី​ដ៏សំខាន់​មួយ ហើយ​យើង​ចង់​ដណ្តើម​យក​លេខ​១ក្នុង​ពូល​»​។ លោក​បានប្រាប់​បន្ត​ថា៖ «ចំណុច​លើក​ទឹក​ចិត្ត​សម្រាប់​កីឡាករ​គឺ​ការ​បង្ហាញ​ពី​មូលហេតុ​ដែលពួកគេ​គួរ​តែ​ស្ថិតក្នុង​ជម្រើស​ទាំង​១១នាក់ដំបូង​។ កីឡាករ​ខ្លះ បានលេង​ការ​ប្រកួត​​ច្រើន​​ហើយ​​។ មាន​​កម្មវិធី​ប្រកួត​ដ៏មមាញឹក​។ យើង​មានកីឡាករ​ជាច្រើន​ដែល​ចង់​ចូលលេង ប៉ុន្តែ យើង​មិន​មើល​ស្រាល​ការ​ប្រកួតនេះ​ឡើយ​»​។

ខ្សែ​ប្រយុទ្ធ Hudson-Odoi បាន​ជួប​ភាព​ត្រដាប​ត្រដួស​ក្នុងការ​ទទួល​បាន​ឱកាស​ចូលលេង​ក្នុង​ជម្រើស​ដំបូង នៅរដូវកាលនេះ និង​ត្រូវ​បាន​ដក​ចេញពីក្រុមក្នុង​ពេល​ Chelsea បាន​បញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ ០-០ ជាមួយ​នឹក្រុម Tottenham កាលពីថ្ងៃ​អាទិត្យ ក្នុងក្រប​ខ័ណ្ឌ Premier League៕

ប្រភព​ព័ត៌​មាន៖ Channel News Asia