បរទេស៖ Zinedine Zidane គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះកំពុងរងសម្ពាធក្រោយពីប្រឈមនិងការធ្លាក់​ចេញ​ត្រឹម​វគ្គ​​ជម្រុះក្នុងពូល នៃក្របខ័ណ្ឌ Champions League រដូវកាលនេះ។

Real Madrid boss Zidane: "I'm not going to resign" - AS.com

អ្នក​ចាត់ការទូទៅដែល​មានប្រវត្តិ​ធ្លាប់​ដឹកនាំ​ក្លឹប​​ឈ្នះពាននេះជាលើកចុងក្រោយ៣សម័យជាប់ៗគ្នា បានបញ្ជាក់ថារូបលោកនឹងមិន​លា​លែង​​ពីតំ​ណែងឡើយបើទោះបីជាមានលទ្ធផលមិនល្អមួយបន្ថែមទៀត ក្នុងការបរាជ័យក្រោមថ្វីជើងក្រុ​ម​អ៊ុយ​ក្រែន Shakhtar Donetsk ជើងទី២ ក្រោយបរាជ័យចុងសប្តាហ៏មុននៅលីកកំពូលអេស្បាញ​ជាមួ​យ​ក្រុម Alaves យ៉ាងណា ក៏ដោយ។

Shakhtar Donetsk 2-0 Real Madrid: Zinedine Zidane says he will not resign  after defeat - BBC Sport

ក្តីសង្ឃឹមរបស់ក្រុមអធិរាជស Real Madrid ក្នុងការឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយកំពុង ស្ថិត​ក្នុងភាពស្រពេចស្រពិលបន្ទាប់ពីរងបរាជ័យជាលើកទី២ ក្នុងការប្រកួតក្របខណ្ឌលីកកំពូលទ្វីបអឺរ៉ុប​ ក្រោយ​ពីកីឡាករ Dentinho និង Manor Solomon រកបានគ្រាប់បាល់២គ្រាប់​នៅតង់ទី២​ដើម្បី​ដើម្បីផ្តល់ជ័យជំនះដល់ក្រុមម្ចាស់ផ្ទះ។
លទ្ធផលនេះជាបរាជ័យលើកទី២សម្រាប់ក្រុមម្ចាស់ជើងឯក១៣សម័យ ក្នុងលទ្ធផលសរុប​ទាំងពីរ​ជើងគឺ​៥ទល់និង២គិតចាប់តាំងពីជើងទី១ខែតុលាកន្លងទៅ ដែល Real Madrid បរាជ័យ ក្នុងទឹ កដីខ្លួន ឯងដោយលទ្ធផល៣ទល់និង២៕

ប្រភពព័ត៍មាន៖ BBC