បរទេស៖ ខ្សែ​ប្រយុទ្ធ Olivier Giroud បាន​ស៊ុតបាល់បញ្ចូល​ទី​៤​គ្រាប់ ខណៈដែលក្រុម Chelsea បាន​កត់ត្រា​ជ័យ​ជម្នះ​យ៉ាង​កក់ក្តៅ​ក្នុងលទ្ធ​ផល ៤-០ នៅ​លើ​ទឹកដីក្រុម Sevilla កាលពីថ្ងៃ​ពុធ ដើម្បី​ធ្វើ​ឲ្យ​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​ពូល​របស់ពួក​គេ មាន​សុវត្ថិ​ភាព ក្នុងក្រប​ខ័ណ្ឌ Champions League ក្នុងពូល E​។

ខ្សែ​ប្រយុទ្ធ​វ័យ​៣៤​ឆ្នាំ​រូបនេះ គឺ​ជា​កីឡាករ​មាន​វ័យ​ចំណាស់​ជាង​គេ​បំផុត​ដែល​​​បាន​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់ក្នុង​១​ប្រកួត ក្នុង​យុទ្ធនាការ​នេះ បើ​គិត​ចាប់​តាំងពី​​ខ្សែ​ប្រយុទ្ធ​ហុង​គ្រី Ferenc Puskas ធ្វើ​បាន​កាលពីឆ្នាំ​១៩៦៥ សម្រាប់​ក្លិប Rea Madrid ពេល​ប្រកួត​ជាមួយនឹងក្រុម Feyenoord​។ Giroud គឺ​ជាកីឡាករ​ដំបូង​គេ ដែលរក​បាន​៤​គ្រាប់​ក្នុងការ​ប្រកួត​មួយ​នៃ​ក្រប​ខ័ណ្ឌ Champions League បើ​គិត​ចាប់​តាំងពី Cristiano Ronaldo ធ្វើ​បាន​ពេល​ប្រកួត​ជាមួយនឹងក្រុម Malmo កាលពី​៥​ឆ្នាំមុន​។ ក្រុម​ទាំង​២​បាន​ឈ្នះកៅអី​ទៅ​វគ្គ​បន្ត​រួចជាស្រេច ប៉ុន្តែ Giroud បាន​ធ្វើ​យ៉ាងល្អ​ក្នុង​ពេល​ចូល​លេង​ក្នុង​ជម្រើស​ដំបូង​ទាំង​កម្រ​របស់​គេ តាម​រយៈ​​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ដោយ​ជើង​ឆ្វេង ជើង​ស្តាំ និង​តាម​រយៈ​ក្បាល​របស់​គេ ដើម្បី​ជួយ​ឲ្យ Chelsea ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ ក្នុង​នាម​ជាក្រុម​ឈរលេខ​១ក្នុង​ពូល​។

បច្ចុប្ប​ន្ន លោក Frank Lampard អាចផ្តល់​ការ​សម្រាក​ដល​កីឡាករឆ្នើម​ៗ​​របស់​លោក សម្រាប់ការ​ប្រកួត​ប្រកួត​ចុង​​ក្រោយ​ក្នុងពូល​ជាមួយ​នឹងក្រុម Krasnodar នា​កីឡដ្ឋាន Stamford Bridge ស្រប​​ពេល​ដែលក្រុម​របស់​លោក​នឹង​សម្លឹង​រក​ការ​ធ្វើ​ឲ្យ​បានល្អ​ប្រសើរ​ជាង​កាល​ពី​រដូវ​កាល​មុន ដែល​កាលនោះពួកគេ​បាន​ធ្លាក់​ចេញ​ក្រោមស្នា​ដៃក្រុម Bayern Munich ក្នុង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia