បរទេស៖ Wayne Rooney នៅតែរងចាំការសម្រេចចិត្តលើអនាគតរបស់ខ្លួនជុំវិញការតែងតាំង​ជាអ្នកចាត់កា​រ​ពេញ​សិទ្ធិរបស់ក្រុម Derby Country បន្ទាប់ពីពួកគេជួបលទ្ធផលខកចិ​ត្ត​បានត្រឹមតែស្មើគ្នាក្នុងផ្ទះខ្លួន ឯ​ង​ដោយលទ្ធផល ១ទល់និង១ ជាមួយក្រុម Coventry កាលពីយប់ថ្ងៃអង្គារ។

Wayne Rooney begins player-coach stint at Derby County - Sportsnet.ca
Rooneyវីរបុរសនិងជាអតីតកីឡាករដែលមានកំនត់ត្រារកគ្រាប់បាល់បានច្រើនបំផុតអោយក្រុមបិសាចក្រហម Man Utd រូបនេះ ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅបណ្តោះអាសន្ន ក្រោយពីក្លឹបនៅក្រប​ខណ្ឌ​​លីកលំដាប់ទី២អង់គ្លេស Championshipចែកផ្លូវគ្នាជាមួយជាមួយអតីតគ្រូ​បង្វឹកលោក Philip Cocu។

Derby being looked at by FA over handing Wayne Rooney No32 shirt as part of  alleged betting firm partnership
ដូច្នេះអតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេសរូបនេះ ត្រូវរង់ចាំរហូតដល់មានការ​សម្រេចចិត្ត​សាជាថ្មី​ពីម្ចាស់​ក្លឹប។ Rooney បានបង្ហាញពីអារម្មណ៏ពិត ក្រោយបញ្ចប់ការប្រកួតថា: ខ្ញុំមិនដឹងទេថាខ្ញុំនឹង​ទទួលខុសត្រូវជាអចិន្រ្តៃយ៏រឺយ៉ាងណា?ដូចដែលខ្ញុំបាននិយាយថាខ្ញុំមានទំនុកចិត្តលើការងារនិងតួនាទីនេះហើយជាការពិតណាស់ ខ្ញុំចង់ធ្វើការងារនេះ៕