បរទេស៖ គ្រាប់បាល់​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​របស់ Neymar បាន​ជួយ​ឲ្យ​ក្រុម Paris Saint-Germain ដណ្តើម​បាន​ជ័យ​ជម្នះ​ដ៏​សំខាន់​ក្នុងលទ្ធ​ផល ៣-១ លើ​ក្រុម Manchester United កាលពីថ្ងៃពុធ ខណៈ​ដែល​ជ័យ​ជម្នះ​នេះ ធ្វើ​ឲ្យ​ក្រុម​ជើ​ខ្លាំង​របស់​បារាំង ស្ថិត​យ៉ាង​ប្រកៀក​ឆ្ពោះ​ទៅកាន់​វគ្គ​១៦ក្រុម​ចុងក្រោយ​នៃក្រប​ខ័ណ្ឌ Champions League កាលពីថ្ងៃ​ពុធ​។

ជាមួយ​គ្នា​នេះ ក្រុម Borussia Dortmund ក៏​បាន​ឈ្នះ​កៅអី​ទៅ​វគ្គ​បន្ត​ផងដែរ ក្រោយពី​បានបញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ ១-១ ជា​មួយនឹងក្រុម Lazio​។ ក្រុម PSG នឹង​ស្ថិត​កាន់​តែ​កៀកឆ្ពោះ​ទៅកាន់​កា​រធ្លាក់​ចេញ ប្រសិន​បើ​ពួកគេ​រង​បរា​ជ័យ​នៅកីឡដ្ឋាន Old Trafford ប៉ុន្តែ Neymar បាន​ធ្វើ​ឲ្យ​ក្រុម​ម្ចាស់ជើង​​ឯក​រង​កាលពីឆ្នាំមុន​មួយនេះ នាំមុខ​មុន​នៅនាទី ទី​៦ មុន​នឹង​​បំពេញ​ជ័យ​ជម្នះ​សម្រាប់​ក្រុមខ្លួន​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​។ គ្រាប់​បាល់​​នៅ​ចុង​ម៉ោង​របស់ Neymar អាច​ជា​គ្រាប់បាល់​ដ៏សំខាន់ ខណៈ​ដែល​​គ្រាប់បាល់​នេះ​ជួយ​ឲ្យ PSG មាន​ប្រៀបលើ​ក្រុម Man United ក្រោយពី​ក្រុម​បិសាចក្រហម​បាន​​យកឈ្នះក្នុងលទ្ធ​ផល ២-១ កាលពី​ខែ​តុលា​។

លោក Ole Solskjaer គ្រូបង្វឹក​របស់ Man United បាន​ឲ្យដឹងថា៖ «យើង​មាន​ឱកាស​ល្អ​ៗ​ជាច្រើន ហើយ​នោះ​គឺ​ជា​ចំណុច​ខុស​គ្នា​នៅពេល​ដែល​អ្នក​ត្រូវ​ប្រកួត​ក្នុងការ​ប្រកួត​ធំ​ៗ​»​។ លទ្ធផល​នេះ មានន័យ​ថា PSG ត្រូវ​ការ​ត្រឹម​តែ​ស្មើ​ប៉ុណ្ណោះ​លើ​ទឹកដីខ្លួន​ឯង​ពេល​ប្រកួត​ជាមួយ​នឹងក្រុម Basaksehir ដែល​ចាញ់​ក្រុម Leipzig ៤-៣ ដើម្បី​ទៅ​វគ្គ​បន្ត​។ Man United ក៏​ត្រូវ​ការ​ត្រឹម​តែ​ស្មើ​ផងដែរ នៅពេល​ពួកគេ​ធ្វើ​ដំណើរ​ទៅ​ជួបក្រុម Leipzig នា​សប្តាហ៍​ក្រោយ ប៉ុន្តែ នឹង​ត្រូវ​ធ្លាក់​ចេញ ប្រសិន​បើ​ចាញ់​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia