បរទេស៖ លោក Ole Gunnar Solskjaer គ្រូបង្វឹកក្រុមបិសាចក្រហម Man United បានបង្ហើបប្រាប់ថាខ្សែប្រយុទ្ធ Marcus Rashford បានជួបប្រទះបញ្ហារបួសស្មាអំឡុងពេលប្រកួតក្របខណ្ឌ Champions League ជើងទី ២កាលពីថ្ងៃពុធជើងទី២ជាមួយម្ចាស់ជើងឯកបារាំង Paris Saint-Germain។​

Why Marcus Rashford isn't nominated for Sports Personality of the Year and  his special BBC award after charity work

កីឡាកក្រុមរជម្រើស​ជាតិអង់គ្លេស​រូបនេះបានព្យាយាស្នើឱ្យអោយមានការផ្លាស់បូររូបគេមុនបញ្ចប់ការប្រកួត តង់​ទី២​បន្ទាប់ពីបង្ហាញ​អការៈ​ឈឺ​ចាប់​នៅត្រង់ស្មា។ Rashford ក៏ត្រូវបានដកខ្លួន​ចេញពី​ក្រុម​ជម្រើសជាតិ​អង់គ្លេស​កាលពីខែ​មុន​ដោយ​សារបញ្ហា​របួស​​ត្រង់ចំនុចនេះផងដែរ។

EbeneMagazine - GB - Injury update on Rashford after PSG defeat - EBENE  MAGAZINE
គ្រូបង្វឹកសញ្ជាតិន័រវេលោក Solskjaer បានប្រាប់ទូរទស្សន៍ BT Sport ថា៖ “វាជារបួសគួរឱ្យធុញទ្រាន់។ ចាំមើល​ថាបញ្ហាមុខរបួសនេះអាចធូរស្បើយបានកម្រិតណា និង សង្ឃឹមថារូបគេនឹងត្រៀមខ្លួន​សម្រាប់ការ​ប្រកួត​ចុង​សប្តាហ៏នេះ” ។ កីឡាករវ័យ ២៣ ឆ្នាំ រូបនេះរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី២គ្រាប់ប៉ុណ្ណោះនៅក្របខណ្ឌ Premier League ក្នុងរដូវកាលនេះប៉ុន្តែបានបង្កើតឪកាសអោយមិត្តរួមក្រុមស៊ុតបញ្ចូលទីដល់ទៅ៥ដងក្នុងការបង្ហាញខ្លួន៩លើក៕

 

ប្រភពព័ត៍មាន៖ Manchester United