បរទេស៖ ក្រុមតោខៀវ Chelsea ត្រៀមបញ្ចេញកីឡាករពីររូបគឺខ្សែការពារ Emerson Palmieri និង Marcos Alonso នៅពេលទីផ្សារដោះដូរកីឡាករនិងបើក នៅខែមករា២០២១ខាងមុខនេះ។ ទាំង Emerson និង Alonso មានទំនាក់ទំនងក្នុងការចាកចេញពីកីឡាដ្ឋាន Stamford Bridge ខណៈដែល​សំណើរ​ក្នុង​ការ​ផ្ទេរនៅមិនទាន់មានជាផ្លូវការណ៏សម្រាប់ពួកគេទាំងពីរ។

Emerson vs Alonso - The verdict on Frank Lampard's selection headache ahead  of Chelsea vs Ajax - football.london

ក្រោយការមកដល់របស់ខ្សែការពារឆ្វេងសញ្ជាតិអង់គ្លេស Ben Chilwell ពីក្លឹប Leicester City កីឡាករអន្តរជាតិប្រេស៊ីល Emerson មានឪកាសចូលលេងសម្រាប់ក្រុមបានតែមួយលើក​ប៉ុ​ណ្ណោះ​រីឯកីឡាករអន្តរជាតិអេស្បាញ Alonso ចូលលេងទើបតែបាន៣ ប្រកួតប៉ុណ្ណោះ​ក្រោយ​ការ​បង្ហាញខ្លួន​ចុងក្រោយបំផុតគឺក្នុងនាមកីឡាករបម្រុងពេលស្មើជាមួយ West Bromwich Albion កាលពីចុង​ខែកញ្ញា។

GW7 Ones to watch: Ben Chilwell

យោងគេហទំព័រ Goal បានចុះផ្សាយថា Chelsea អាចនិងបញ្ចេញ Emerson រឺ Alonso ​នៅដើមឆ្នាំ ២០២១ ខណៈក្រុមយក្សអ៊ីតាលីទាំងពីរគឺ Juventus និង Inter Milan កំពុង​ផ្តោត​អារម្មណ៏​និងឃ្លាំ​មើលកា​រវិវត្តជុំវិញកីឡាករទាំងពីរនេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole