បរទេស៖ សម្រាប់​រយៈ​ពេល​ជាលើក​ទី​ក្នុង​រយៈ​ពេល​២៧០​ថ្ងៃ អ្នក​គាំទ្រ​ត្រូវ​បាន​អនុ​ញ្ញាត​ឲ្យ​វិល​ទៅកាន់​​ទីលានក្រប​ខ័ណ្ឌ Premier League វិញ ខណៈ​ដែលក្រុម Arsenal បាន​ស្វាគមន៍​អ្នក​គាំទ្រ​ចំនួន​២០០០នាក់ ក្នុង​កីឡដ្ឋាន Emirates ក្នុង​ពេល​ពួក​គេ​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល ៤-០ លើ​ក្រុម Rapid Vienna ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Europa League កាល​ពីថ្ងៃ​ព្រហស្បតិ៍​។

អ្នក​គាំទ្រ​​នៅកីឡដ្ឋាន​ដែល​អាច​​ផ្ទុក​​អ្នក​ទស្ស​នា​បាន​៦​ម៉ឺននាក់​ បាន​រក្សា​គម្លាត​ដោយ​អង្គុយ​នៅ​ចន្លោះ​រវាង​កៅអី​២ និង​បង្ហាញ​ពី​អារម្មណ៍​ដ៏​រំភើប បើ​ទោះ​បីក្រុម​កាំភ្លើង​ធំ​បាន​ធ្លាក់​ចុះ​ទម្រង់​លេង​ក្នុងក្រប​ខ័ណ្ឌ​កំពូល​របស់​អ់គ្លេស​ក៏ដោយ​។ លោក Mikel Arteta គ្រូបង្វឹក​របស់ Arsenal បាន​ឲ្យដឹងថា៖ «ខ្ញុំ​ពិត​ជា​រីក​រាយ​ណាស់​ក្នុងការ​​ស្វាគមន៍​អ្នក​គាំទ្រ​ត្រឡប់​មក​វិញ​។ ពួកគេ​ធ្វើ​ឲ្យ​មានាករ​ប្រែ​ប្រួល​។ យើង​មាន​អ្នក​គាំទ្រ​២០០០នាក់ ប៉ុន្តែ ពួក​គេ​បានស្រែក​ឮៗ ហើយពួក​គេ​​បានផ្តល់​នូវ​ការ​គាំទ្រ​ដល់​ក្រុមនេះ ហេតុនេះ សូម​ថ្លែង​អំណរគុណ​ដល់​ពួក​គាត់​ចំពោះ​ការ​មក​ទស្សនា និង​ការ​ខិត​ខំ​ប្រែង​ប្រែង​នេះ​»​។

ជាមួយ​គ្នា​នេះ ក្រុម Tottenham ដែលកំពុង​នាំ​មុខ​លើ​តារាង Premier League បាន​​ទទួល​លទ្ធផល​ស្មើ ៣-៣ ទាំ​ង​លំបាក​នៅ​លើ​ទឹកដីក្រុម LASK ដើម្បី​កក់កៅអី​របស់​ខ្លួន​ទៅ​វគ្គ​បន្តនៃក្រប​ខ័ណ្ឌ Europa League​។ លទ្ធផល​នៅ​ក្នុង​ប្រទេស​អូទ្រីសនេះ ក៏​បាន​ជួយ​ឲ្យ​ក្រុម Antwerp ទៅ​វគ្គ​៣២ក្រុម​ចុងក្រោយពី​ពូល J ផង​ដែរ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia