បរទេស៖ ប្រភពពីគេហទំព័រ BILD បានចុះផ្សាយថាៈក្រុមបិសាចក្រហម Man United ចង់បានគ្រូបង្វឹកក្រុមParis Saint-Germain លោក Thomas Tuchel ដើម្បីជំនួសតំណែងលោក Ole Gunnar Solskjaer ទោះបីជាអ្នកចាត់ការទូទៅសញ្ជាតិន័រវេបានបំពេញតួនាទីគួរឱ្យចាប់អារម្មណ៍នៅរដូវកាលនេះក៏ដោយ។

Tuchel អ្នកចាត់ការទូទៅសញ្ជាតិអាឡឺម៉ង់ វ័យ ៤៧ ឆ្នាំរូបនេះទើបតែ ដឹកនាំក្រុមម្ចាស់ជើងឯកលីគកំពូលបារាំងផ្តួល Man Utd ក្នុងលទ្ធផល ៣ទល់និង១ ក្នុងក្របខ័ណ្ឌ Champions League កាលពីរាត្រីថ្ងៃពុធកន្លងទៅនេះ ក៏បានសម្តែងចំណាប់អារម្មណ៏ក្នុងការ ផ្លាស់មកដឹកនាំនៅទឹកដី Old Trafford ផងដែរ។

ក្រុមបិសាចក្រហមបានឈ្នះការប្រកួតក្របខ័ណ្ឌ Premier League ចំនួន ៣ លើកចុងក្រោយរបស់ពួកគេនិងសម្លឹងឪកាសជ័យជំនះជាលើកទី បួន ជាប់ៗគ្នានៅពេលដែលពួកគេធ្វើដំណើរទៅកាន់ទឹកដី London Stadium ដើម្បីជួបជាមួយក្រុម West Ham United នៅថ្ងៃសៅរ៍នេះ ស្របពេល PSG នឹងធ្វើការប្រកួតការពារតំណែង Ligue-1 របស់ពួកគេជាមួយក្រុម Montpellier នៅរាត្រីថ្ងៃថ្ងៃនេះផងដែរ៕
