បរទេស៖ ក្លឹបបិសាចក្រហម Manchester United បានធ្វើការវាយបកយកឈ្្នះក្រុម West Ham United ក្រៅដីបានយ៉ាងអស្ចារ្យ។

កីឡាករ Tomáš Rouček បានរកគ្រាប់បាល់នាំមុខអោយក្រុម West Ham United នៅនាទីទី៣៨នៃវគ្គមួយ ប៉ុន្តែបន្ទាប់ពីលោក Ole Gunnar Solskjaer ធ្វើការសម្រេចចិត្តប្តូរកីឡាករ Bruno Fernandes និង Marcus Rashford ចូលនៅដើមវគ្គទី២បានធ្វើអោយក្រុមផ្លាស់ប្តូរទម្រង់លេងស្ទើរទាំងស្រុក ដោយខ្សែបម្រើ Paul Pogba បានស៊ុតបាល់បញ្ចូលទីពីចំងាយបានយ៉ាងល្អនៅនាទី៦៨ ក្រោយមក Mason Greenwood និង Marcus Rashford រកបានម្នាក់មួយគ្រាប់ជួយអោយ Man Utd យកឈ្នះ West Ham ក្នុងលទ្ធផល ៣ទល់នឹង១។
:focal(1026x157:1028x155)/origin-imgresizer.eurosport.com/2020/12/05/2949910-60554168-2560-1440.jpg)
គួររំលឹងផងដែរថាក្លឹប Manchester United នៅមិនទាន់ស្គាល់ពាក្យថាបរាជ័យការប្រកួតក្រៅដីម្តងនៅឡើយទេសម្រាប់រដូវកាលថ្មីនេះ៕
 
                