បរទេស៖ ក្រុមតោខៀវ Chelsea បានឡើងទៅឈរនៅទីលើកំពូលតារាងក្របខ័ណ្ឌ Premier League បន្ទាប់ពី​វាយ​បកផ្តួលក្រុមភ្ញៀវ Leeds United នៅក្នុងការប្រកួតជាលើកដំបូងសម្រាប់អ្នកគាំទ្រនៅទឹកដី Stamford Bridge ជាមួយអ្នកគាំទ្រក្រោយខកខានអស់រយៈពេល ៩ ខែកាលពីយប់ថ្ងៃសៅរ៏ម្សិលមិញនេះ។

Chelsea 3-1 Leeds United, Premier League: Post-match reaction - We Ain't Got No History

អតីតខ្សែប្រយុទ្ធ Chelsea កីឡាករPatrick Bamford ដែលធ្លាប់បានចំណាយពេល ៥ ឆ្នាំតែមិន​ដែល​បានចូលលេងក្នុងក្រុមឈុតធំបានជួយអោយ Leeds នាំមុខមុនក្រោយពីខ្សែការពារ Kurt Zouma និងអ្នកចាំទី Edouard Mendy លេងមិនយល់ចិត្តគ្នា។ប៉ុន្តែគ្រាប់បាល់៣គ្រាប់របស់ខ្សែប្រយុទ្ធជើងចាស់បារំាង Olivier Giroud និងការពារ Kurt Zouma ព្រមទាំងខ្សែបម្រើស្លាបអន្តរជាតិអាមេរិក បានជួយអោយក្រុមលោកFrank Lampardទទួលបានជ័យជំនះក្នុងការប្រកួតសម្រាប់សប្តាហ៏ទី១១របស់ពួកគេ៕