បរទេស៖ ក្រុម AC Milan បានបង្កើនគម្លាត ៥ ពិន្ទុនៅលើកំពូលតារាងនៃក្របខណ្ឌ Serie A ជាមួយនឹ ង​ជ័យជម្នះលើក្រុម Sampdoria ខណៈដែលពួកគេរក្សាកំនត់ត្រា មិនស្គាល់​ចាញ់សោះ​របស់​ពួកគេនៅក្នុងលីករដូវកាលនេះ។ ២គ្រាប់របស់ក្រុមភ្ញៀវរកបានដោយកីឡាករ Franck Kessie​ដោយបាល់ពិន័យ១១ម៉ែត្រនៅនាទីទី៤៥ មុនពេលCastillejo Azuaga រកបានគ្រាប់​បាល់ទី២​នៅនាទីទី៧៧។

Player Ratings: Sampdoria 1-2 AC Milan - Centre-back duo crucial; loanee disappoints

ទោះយ៉ាងណា Albin Ekdal របស់ក្រុម Sampdoria មានឪកាសវាយបកតាមពី​ក្រោយ១គ្រាប់​វិញនៅនាទីទី៨២តែមិនអាចស្រោចស្រង់ស្ថានការណ៏បាននោះទេ។ ការទទួលជ័យជម្នះ​លើក​ទី ៨ ក្នុងចំនោម១០ប្រកួតនៅរដូវកាលនេះរបស់ AC Milan នៅរដូវកាលនេះមាន​ន័យថា​ពួក​គេមិនទាន់ស្គាល់ចាញ់ដល់ទៅ ១០ប្រកួត ចាប់តាំងពីការចាប់ផ្តើមយុទ្ធនាការ Serie A ពោល​គឺធ្លាប់ធ្វើបានដូច្នេះក្រោយមការដឹកនាំរបស់អតីតគ្រូបង្វឹកលោកCarlo Ancelloti ។

Preview: Serie A Round 18 – AC Milan vs. Sampdoria

គិតត្រឹមសប្តាហ៏ទី១០នេះផងដែរគូប្រជែង Inter Milan របស់លោក Antonio Cont​e​ស្ថិតនៅ​ចំណាត់ថ្នាក់លេខ ២ តាមពីក្រោយក្រុមលោក Stefano Pioli ខណៈពួកគេដែល​មិនបាន​ឈ្នះ​ពាន Serie A ចាប់តាំងពីឆ្នាំ ២០១០-២០១១ រី៝ក្រុម​ការពារតំណែងជើងឯកJuventus មាន​ពិន្ទុ​ស្មើគ្នាជាមួយក្រុមលេខ៣Napoli និងស្ថិតនៅចំណាត់​ថ្នាក់លេខ៤៕

ប្រភពព័ត៍មាន៖ BBC