បរទេស៖ លោក Ole Gunnar Solskjaer ជឿជាក់ថា កីឡាកររបស់ Manchester United នឹងចាប់យកឱកាសរបស់ខ្លួន ខណៈដែលពួកគេធ្វើដំណើរទៅកាន់ការប្រកួតកាត់សេចក្តីដ៏សំខាន់ក្នុងក្របខ័ណ្ឌ Champions League នៅលើទឹកដីក្រុម RB Leipzig ដោយគ្មានខ្សែប្រយុទ្ធ Edinson Cavani និង Anthony Martial។
ក្រោយពីបានរងបរាជ័យក្នុងលទ្ធផល ៣-១ លើទឹកដីខ្លួនឯងក្រោមស្នាដៃក្រុម Paris Saint-Germain កាលពីសប្តាហ៍មុន ក្រុម Man United មាន៩ពិន្ទុស្មើជាមួយនឹងក្រុមម្ចាស់ជើងឯករបស់បារាំង និងគូប្រកួតមកពីអាល្លឺម៉ង់របស់ពួកគេ នៅមុនពេលការប្រកួតជុំចុងក្រោយក្នុងពូល H នៅរាត្រីនេះ។ Man United នឹងឈ្នះកៅអីទៅវគ្គបន្ត ប្រសិនបើពួកគេគេចផុតពីការរងបរាជ័យពេលប្រកួតជាមួយនឹងក្រុម Leipzig ខណៈដែលក្រុមបិសាចក្រហមមួយនេះ នឹងអវត្តមានតារាឆ្នើម Cavani និង Martial ក្រោយពីពួកគេបានរងរបួស ក្នុងពេលក្រុមខ្លួនដណ្តើមបានជ័យជម្នះ ៣-១ លើទឹកដីក្រុម West Ham កាលពីថ្ងៃសៅរ៍។ ការធ្លាក់ទៅលេងក្នុងក្របខ័ណ្ឌ Europa League នឹងកើតឡើ ប្រសិនបើពួកគេរងបរាជ័យពេលប្រកួតជាមួយនឹងក្រុម Leipzig ដែលបានឈានទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីរដូវកាលមុន ប៉ុន្តែ Solskjaer ជឿជាក់ថា កីឡាកររបស់លោកនឹងធ្វើបានល្អប្រសើរ ក្រោយពីទទួលបានការជឿជាក់តាមរយៈការផ្តួលក្រុមរបស់អាល្លឺម៉ង់ ៥-០ កាលពីជុំមុននៃពូលនេះ។

RB Leipzig’s German defender Benjamin Henrichs (R) vies with Manchester United’s French midfielder Paul Pogba during the UEFA Champions league group H football match between Manchester United and RB Leipzig at Old Trafford stadium in Manchester, north west England, on October 28, 2020. (Photo by Anthony Devlin / AFP) (Photo by ANTHONY DEVLIN/AFP via Getty Images)
លោក Solskjaer បានឲ្យដឹងថា៖ «កីឡាករគឺស្ថិតនៅទីនេះ ពួកគេជាកីឡាកររបស់ Man United ពីព្រោះពួកគេមានគុណភាពដែលយើងត្រូវការ ហើយខ្ញុំប្រាកដចិត្តថា នៅរាត្រីថ្ងៃស្អែកនេះ នឹងបង្ហាញពីហេតុផលដែលពួកគេស្ថិតនៅទីនេះ។ ពួកគេនឹងបង្ហាញឲ្យឃើញ»៕
ប្រភពព័ត៌មាន៖ Channel News Asia

