បរទេស៖ ការប្រជែងគ្នារវាងខ្សែប្រយុទ្ធ Lionel Messi និង Lionel Messi បានកើតឡើងលើទីលានកីឡាបាល់ទាត់ ដើម្បីស្វែងរកអ្នកដែលខ្លាំងជាងអស់រយៈពេល១ទសវត្សរ៍មកហើយ ហើយតារាឆ្នើមទាំង២ នឹងត្រូវប្រជែងគ្នាជាម្តងទៀត នៅពេលដែលក្រុម Barcelona ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Juventus ក្នុងការប្រកួតក្របខ័ណ្ឌ Champions League នៅរាត្រីនេះ។
កីឡាករឆ្នើមទាំង២ ដែលជាម្ចាស់ពានបាល់មាស Ballon d’Or នៅចន្លោះឆ្នាំ២០០៨ និង២០១៧នោះ ធ្លាប់ជាខ្សែប្រយុទ្ធដ៏មុតស្រួចសម្រាប់ក្លិបយក្សអេស្ប៉ាញ Barcelona និង Real Madrid នៅមុនពេល Ronaldo បានចាកចេញពីក្លិប Real ដើម្បីចូលរួមជាមួយនឹងក្លិប Juventus ក្នុងឆ្នាំ២០១៨។ ក្រោយពីខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់ បានផ្ទេរមកពីក្លិប Manchester United ក្នុងឆ្នាំ២០០៩ ជំនួប El Clasico បានក្លាយជាការប្រជែងគ្នារវាងរូបគេជាមួយនឹងប្រធានក្លិប Barcelona គឺ Messi។ ចាប់តាំងពី Ronaldo ចាកចេញ ការប្រកួតដែលគេហៅថា El Clasico បានបាត់បង់កិត្យានុភាពរបស់ខ្លួនមួយចំនួន ដែលនាំឲ្យអ្នកគាំទ្រកីឡាបាល់ទាត់ទូទាំងពិភពលោកស្រេកឃ្លានក្នុងការមើលកីឡាករទាំង២ប្រជែងគ្នាម្តងទៀតនៅលើទីលាន។
ក្តីសង្ឃឹមទាំងនោះ បានជួបការខកចិត្ត ក្នុងការប្រកួតកាលពីជុំមុននៃពូលនេះ ខណៈដែល Ronaldo បានអវត្តមាន ក្នុងពេលក្រុម Barcelona ដណ្តើមបានជ័យជម្នះ ២-០ ក្នុងទីក្រុង Turin ក្រោយពីបានរងវីរុសកូវីដ-១៩។ Messi បានស៊ុតបាល់ប៉េណាល់ទី១គ្រាប់ ហើយកីឡាករទាំង២ត្រៀមរួចរាល់ដើម្បីជួបគ្នាម្តងទៀតនៅរាត្រីនេះ៕
ប្រភពព័ត៌មាន៖ Channel News Asia