បរទេស៖ ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Danny Ings បានរកជ័យជំនះដោយគ្រាប់បាល់ពិន័យ១១ម៉េត្រក្រោយវិលត្រឡប់ពីរបួសវិញអោយក្រុម Southampton វាយបកផ្តួលម្ចាស់ផ្ទះ Brighton ក្នុងលទ្ធផល២ទល់និង១ បន្ទាប់ពីទទួលលទ្ធផលស្មើគ្នានៅមុនបញ្ចប់តង់ទី១។
គួរបញ្ជាក់ថាក្រុមម្ចាស់ផ្ទះមានឪកាសនាំមុខមុនដោយកីឡាករGrob នៅនាទីទី២៦ដោយបាល់ពិន័យ១១ម៉ែត្រដូចគ្នា មុនពេល Vestergaard មានឪកាសវាយបកតាមស្មើវិញនៅនាទីទី៤៥+១។ ជ័យជំនះនៅសប្តាហ៏ទី១១កាលពីយប់ថ្ងៃច័ន្ទបានជួយអោយក្រុមលោក Ralph Hasenhuttl ឡើងឈរនៅ លេខរៀងទី ៥ នៅលីគកំពូលអង់គ្លេសខណៈក្រុមរសហស្សនាមសត្វរំពេ Brighton នៅតែឈរនៅចំណាត់ថ្នាក់ទី ទី ១៦ ។
Brighton ក៏ជាក្លឹបចុងក្រោយនៅក្របខ័ណ្ឌ Premier League បានបើកទ្វារកីឡាដ្ឋានរបស់ខ្លួន ស្វាគមន៍អ្នកគាំទ្រ ២.០០០ នាក់បន្ទាប់ ពីអវត្តមានរយៈពេល ៩ ខែដោយសារបង្ការការរីករាលដាលនៃមេរោគកូវីត-១៩៕
ប្រភពព័ត៍មាន៖ BBC