បរទេស៖ លោក Ole Gunnar Solskjaer បានឆ្លើយតប​ទៅកាន់លោក Mino Raiola ដែលជាភ្នាក់ងាររបស់​កីឡា​ករ Paul Pogba បន្ទាប់ពីបុរសសញ្ជាតិអ៊ីតាលីរូបនេះកាលពីថ្ងៃច័ន្ទ​បានបង្ហើបប្រាប់​សាជាថ្មី​ចុង​ក្រោយថាពេលវេលារបស់ខ្សែបម្រើកណ្តាលអន្តរជាតិបារាំងជាមួយក្លឹបឈានដល់ទីបញ្ចប់ហើយ។

RB Leipzig 3-2 Man Utd - Ole Gunnar Solskjaer - Post Match Press Conference  - Champions League - YouTube

មានសំនួរលើកឡើងថាតើពាក្យលើកឡើងរបស់លោក Raiola ធ្វើអោយមានផលប៉ះពាល់​ដល់ការ​ប្រកួត​​​​​នៅ​កាល​ពីយប់​ថ្ងៃពុធ។គ្រូបង្វឹកសញ្ជាតិន័រវេបានប្រាប់គេហទំព័រអ៊ីតាលីឈ្មោះ Tuttosport ​ក្រោយធ្លាក់ចេញពីក្របខណ្ឌ Champion League ថា៖ “ប្រហែល​ជា​​រឿង​ចុង​​ក្រោយ​ដែល​ខ្ញុំចង់​និយាយ​ខ្ញុំមិនចង់ចំណាយកំលាំង លើរឿងនោះទេ”។

Ole Gunnar Solskjær | post match interview | Leipzig 3-2 Man utd | 2020/21  - YouTube

ព្រោះតែមិនមែន ជាលើកទីមួយដែល បុរសវ័យ៥៣ឆ្នាំ Raiolaវ័យ បាននិយាយអំពីបំណង​ប្រាថ្នា​របស់ ​Pogba ក្នុងការចាកចេញខណៈគេហទំព័រ BT Sport ក៏បានដកស្រង់សម្តីគ្រូបង្វឹក​សញ្ជាតិ​ន័រវេរូប​នេះផងដែរថា៖ “អ្នកត្រូវសួរ Paul ថាតើគាត់សប្បាយចិត្តរឺអត់?។ គាត់​ផ្តោតលើការ​ខំប្រឹង​ប្រែង​អស់ពីសមត្ថភាពដើម្បីក្រុមនៅពេលគាត់នៅទីនេះគាត់ខិតខំហ្វឹកហាត់និងចូលលេងទោះបីការប្រកួតនេះ ខ្ញុំបានដាក់អោយគាត់លេងជាកីឡាករបម្រុក៏ដោយ ហើយ​ឡូវនេះមិនមែនជាពេលវេលាដើម្បីពិភាក្សាអំពី​ការផ្ទេរ​គោលដៅឬការចូលនិងចេញពីក្លិបនោះទេ”៕

 

ប្រភពព័ត៍មាន៖ Goal