បរទេស៖ ខ្សែ​ប្រយុទ្ធ Karim Benzema បាន​ជួយ​ឲ្យ​ក្រុម Real Madrid ឈាន​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃក្រប​ខ័ណ្ឌ Champions League កាលពីថ្ងៃពុធ ស្រប​ពេលដែល​គូ​​ប្រជែង​ក្នុង​ទីក្រុង​ម៉ា​ឌ្រីដ​របស់​ពួកគេ​គឺ Atletico ក៏​បាន​ឈាន​ទៅ​វគ្គ​បន្ត​ផង​ដែរ​។

 

Real គឺ​ជាក្លិប​ដ៏​ជោគ​ជ័យ​បំផុតក្នុ​ង​ក្រប​ខ័ណ្ឌ​​​អឺ​រ៉ុប តាមរយៈកា​រលើក​ពាន European Cup ចំនួន​១៣លើក ប៉ុន្តែ ពួកគេ​ចាំ​បាច់​ត្រូវ​តែ​ផ្តួលក្រុម beat Borussia Moenchengladbach ក្នុង​ទីក្រុង​ម៉ា​ឌ្រីដ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ពួកគេ​ឆ្លង​ផុត​វគ្គ​ចែកពូល​នៃក្រប​ខ័ណ្ឌ Champions League ជាលើក​ទី​២៤​។ Benzema បាន​ក្លាយ​ជា​វីរ​បុរសរបស់​ពួក​គេ ដើម្បី​បន្ធូរ​បន្ថយ​សម្ពាធ​ចេញពី​លោកគ្រូបង្វឹក Zinedine Zidane តាមរយៈការ​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់​យ៉ាងល្អ​នៅ​តង់​ទី​១ ដើម្បី​ជួយ​ឲ្យ​ក្រុម​ខ្លួន​ទទួល​ជ័យ​ជម្នះក្នុងលទ្ធ​ផល ២-០ នាកីឡដ្ឋាន Alfredo di Stefano​។ Benzema ដែល​បាន​លេង​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​ផ្តាច់​ព្រ័ត្រ​៤លើក ជា​មួយនឹងក្រុម Real ក្នុង​រដូវ​កាល៧​លើក​ចុងក្រោយ​នោះ បាន​ដាស់​តឿន​ថា៖ «ការ​ប្រកួត​នីមួយ​ៗ​គឺ​ជា​វគ្គ​​ផ្តាច់​​ព្រ័ត្រ ហើយ​ខ្ញុំ​គិត​ថា ប្រសិន​បើ​យើង​តែង​តែ​លេង​ឲ្យ​បាន​ដូច​ថ្ងៃនេះ គ្មាន​ក្រុម​ណា​​អាច​ផ្តល់​ការ​​ឈឺ​ចាប់​ឲ្យ​យើង​បាន​ឡើយ​»​​។

Borussia Monchengladbach 2-2 Real Madrid: Real score two late goals to snatch draw - BBC Sport

ស្រប​ពេល​ជាមួយ​គ្នា​នេះ ក្រុម Atletico បាន​ផ្តួល​ក្រុម Red Bull Salzburg ក្នុង​ប្រទេស​អូ​ទ្រីស ក្នុងលទ្ធ​ផល ២-០ ដើម្បី​ឈាន​ទៅ​វគ្គ​បន្តក្នុងនាម​ជាក្រុម​ឈរ​លេខ​១​ក្នុង​ពូល A បន្ទាប់ពីក្រុម Bayern Munich៕

ប្រភ​ព​​ព័ត៌​មាន៖ Channel News Asia