បរទេស៖ ខ្សែប្រយុទ្ធ Mohamed Salah បានក្លាយជាកីឡាកររកគ្រាប់បាល់ច្រើនបំផុតសម្រាប់ក្រុមហង្សក្រហម​Liverpool នៅក្របខណ្ឌ Champion League បន្ទាប់ពីស៊ុតបញ្ចូលទីក្នុងជំនួបស្មើគ្នាជាមួយក្រុមម្ចាស់ផ្ទះ Midtjylland របស់ដាណឺម៉ាក វគ្គបញ្ចប់ចែកពូលកាលពីថ្ងៃពុធ។​ លទ្ធនេះនាំអោយ​ Liverpool នៅតែឈរនៅ ចំណាត់​ថ្នាក់ទី១ក្នុងពូល D និងបានដឹកដៃ លេខ២ Atlanta ទៅវគ្គ១៦ក្រុមចុងក្រោយ។

Preview: FC Midtjylland vs. Liverpool - prediction, team news, lineups -  Sports Mole

ទោះយ៉ាងណាគ្រាប់បាល់ដ៏សំខាន់តែ១គ្រាប់របស់កីឡាករអន្តរជាតិអេហ្សីបវ័យ២៨ឆ្នាំរូបនេះ ជាគ្រាប់បាល់ទី ២២​បានជួយអោយរូបគេបំបែកកំនត់ត្រាវីរបុរស Steven Gerrard ដែលធ្លាប់រកបាន ២១ គ្រាប់ក្នុងរយៈពេល​១៧​ឆ្នាំ នៅ Anfield ហើយធ្លាប់ជួយ Liverpool ឈ្នះជើងឯក Champions League ក្នុងឆ្នាំ ២០០៥ លើក្រុម AC Milan ។

Liverpool break December promise, but Mohamed Salah makes Champions League  history - Liverpool.com

Liverpool និងត្រូវធ្វើដំណើរទៅសួរសុខទុក្ខក្រុម Fulham នៅឯកីឡាដ្ឋាន Craven Cottage នៅថ្ងៃអាទិត្យ​មុនមុនពេលជួបជាមួយក្រុមកំពុងឡើងជើង Tottenham ៣ ថ្ងៃបន្ទាប់ ។បច្ចុប្បន្នក្រុមការពារតំណែងជើងឯក កំពុង​​ឈរនៅលើកំពូលតារាងដូចគ្នាតែក្រុមលោក Jose Mourinho ស្ថិតក្នុងចំណាត់ថ្នាក់ទី ១ដោយមានគ្រាប់ ស៊ុតដល់ទៅ១៤គ្រាប់រីឯ Liverpool មានត្រឹម៩គ្រាប់ប៉ុណ្ណោះ ៕

 

ប្រភពព័ត៍មាន៖ BBC