បរទេស៖ ខ្សែប្រយុទ្ធឆ្នើម Kylian Mbappe បានក្លាយជាខ្សែប្រយុទ្ធវ័យក្មេងក្នុងប្រវត្តិសាស្ត្រ Champions League ដែលរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីដល់ទៅ ២០ គ្រាប់សម្រាប់ការប្រកួតនៅពានរង្វាន់ទ្វីបអឺរ៉ុប។

Kylian Mbappe reacts after quotes emerge of him saying he will be better  than Lionel Messi | GiveMeSport
មានន័យថាកីឡាករអន្តរជាតិបារាំងរបស់ក្រុម PSG រូបនេះ បច្ចុប្បន្នមានវ័យ ២១ ឆ្នាំនិង ៣៥៥ ថ្ងៃ ដោយបំបែកកំនត់ត្រាកីឡាករលេងល្អបំផុតរបស់ពិភពលោក និង ជាម្ចាស់ពានបាល់មាស៦សម័យ Lionel Messi ជាអ្នកកាន់កាប់កំណត់ត្រាចាស់ធ្លាប់ធ្វើបាន២០គ្រាប់ផងដែរនៅពេលដែលរូបគេ មានវ័យ ២២ ឆ្នាំនិង ២៦៦ ថ្ងៃក្រោយរកបានគ្រាប់បាល់តែ១គ្រាប់ក្នុងជំនួបផ្តួលក្លឹបតួគី Istanbul Basaksehir ក្នុងលទ្ធផល ៥ទល់និង១វគ្គបញ្ចប់ចែកពូល។

Leo Messi vs Kylian Mbappé: The Boot of Gold 2019 decides today
Mbappe សមាជិកជ័យលាភី World Cup ២០១៨រូបនេះ ក៏ទើបតែបង្កើតកំណត់ត្រា កាលពីអាទិត្យ មុនផង ដែរក្រោយរកបាន ១០០ គ្រាប់សម្រាប់ PSG ក្នុងជំនួបជាមួយ ក្លឹប Montpellier៕

 

ប្រភពព័ត៍មាន៖ Goal