បរទេស៖ ក្រោយ​ពី​បាន​ជួប​លទ្ធផល​​យ៉ាងល្អ​ជា​បន្ត​បន្ទាប់​នី​ដើម​រដូវ​កាលនេះ បើ​គិត​ចាប់​តាំងពី​ពួកគេ​បាន​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌ La Liga ជាលើក​ចុងក្រោយ ក្រុម Atletico Madrid អាច​មាន​ឱកាស​បង្ហាញពី​កម្រិត​ខ្លាំង​ និង​ភាពមុតស្រួច​របស់​ខ្លួន​នៅ​ពេលដែល​ពួកគេ​ធ្វើដំណើរ​​ទៅ​ជួបក្រុម Real Madrid នៅ​ថ្ងៃ​សៅរ៍ ចុង​សប្តាហ៍​នេះ​។

ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​នឹង​ជួយ​ឲ្យ​ក្រុម​ឈរ​លេខ​១ Atletico នាំមុខ​៩ពិន្ទុ​ដាច់​លើ​ក្រុម​ឈរលេខ​៤ Real Madrid ដែលនៅ​សល់​១​ប្រកួត​ក្នុង​ដៃ និង​បង្ហាញ​សារ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា ពួកគេ​កំពុង​តែ​ស្រេកឃ្លាន​ពាន ក្រោយពី​មិន​ធ្លាប់​បាន​ឈ្នះ​ពាន​សោះ​ បើ​គិត​ចាប់​តាំង​​បាន​ដណ្តើម​បាន​ពីមាត់​ក្រុម Real Madrid និង Barcelona ក្នុង​ឆ្នាំ​២០១៤​។ បើ​ទោះ​​បី​រង​នូវ​សម្ពាធ​តាមរយៈ​ការ​ឃើញ​គូ​ប្រជែង​ក្នុង​ទីក្រុង​តែ​មួយ​របស់​ពួក​គេ បាន​ឈ្នះ​ពាន​ជាច្រើន​ក៏ដោយ ក្រុម Atletico មាន​ចំណុច​ខ្លាំង​ជាងក្រុម Real ជាច្រើន​នៅពេលនេះ​។

ពួកគេ​ជាក្រុមមិនស្គាល់​ចាញ់​សោះ​ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ​ La Liga នៅ​រដូវាកល​នេះ និង​បាន​រក​គ្រាប់បាល់ច្រើន​ជា​​ក្រុម​ណា​ៗ​ទាំង​អស់​ក្នុង​១​​ប្រកួត និង​របូត​គ្រាប់​បាល់​ត្រឹម​តែ​២លើក​គត់ ក្នុង​ចំណោម​ការ​ប្រកួត​១០​លើក​​។ Atletico ក៏​បាន​កសាងកេរិ៍្តឈ្មោះ​ក្នុងនាម​ជាក្រុម​​ដែល​ផ្តោត​តែ​លើ​តំបន់​ការ​ពារ​ផងដែរ ហើយ​បច្ចុប្បន្ន ពួក​គេ​ក៏​មុតស្រួច​ក្នុង​តំបន់​ប្រយុទ្ធ​ផង​ដែរ ក្រោម​ជំនួយ​ដ៏​ធំ​ពី​ខ្សែ​ប្រយទ្ធ​ដ៏​មុតស្រួច Joao Felix, Luis Suarez រួម​ទាំង Marcos Llorente និង Yannick Carrasco៕

ប្រភព​ព័ត៌​មាន៖ Channel News Asia