បរទេស៖ ក្រុម Atletico Madrid បាន​ទទួល​ជ័យ​ជម្នះ​ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ La Liga ​រវាងក្រុម​ស្ថិតក្នុង​ទីក្រុង​តែមួយ Real Madrid ជាលើក​ដំបូង​ក្នុង​រយៈពេល​៦​ឆ្នាំ កាលពីថ្ងៃ​អាទិត្យ ខណៈ​ដែល​​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុង​លទ្ធ​ផល ១-០ បាន​ធ្វើ​ឲ្យ​ក្រុម​របស់​លោក Diego Simeone ខិត​កាន់​តែ​កៀក​ក្នុងការ​ឈ្នះ​កៅអី​ទៅលេង​ក្នុងក្រប​ខ័ណ្ឌ Champions League​។

គ្រាប់​បាល់​ប៉េណាល់ទី​នៅ​តង់ទី​១​របស់​កីឡាករ Yannick Carrasco បាន​ក្លាយ​ជា​គ្រាប់​បាល់​កាត់សេចក្តី​នា​កីឡដ្ឋាន Wanda Metropolitano នៅពេល​ដែល​ប្រកួត​ជាមួយនឹងក្រោម​ខ្សោយ​កម្លាំង Real Madrid ដែល​​បាន​ប្រើប្រាស់​ឱកាស​នេះ ដើម្បីផ្លាស់ប្តូរ​ក្រុម ក្រោយពីការ​វាយ​បក​ដ៏មិននឹក​ស្មាន​ដល់​របស់​ពួ​ក​គេ ដើម្បី​ទម្លាក់​ក្រុម Manchester City ចេញពីក្រប​ខ័ណ្ឌ Champions League កាលពីថ្ងៃពុធ​​។ Atletico ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ​៤ ដោយ​នាំមុខ​៦ពិន្ទុ​ដាច់​លើ​ក្រុម Real Betis ក្នុង​ចំណាត់​ថ្នាក់​លេខ​៥ ខណៈ​ដែល​នៅ​សល់​ការ​ប្រកួត​៣លើក​ទៀត​។

ការ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ជាង​ក្រុម Betis ពីជំនួប​រវាងក្រុម​ទាំង​២ មានន័យ​ថា ក្រុម Atletico នឹង​មាន​សុវត្ថិភាព​​ក្នុងការ​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​​លេខ​៤ ប្រសិន​បើ​ក្រុម Betis មិន​អាច​យកឈ្នះ​​​នៅលើ​ទឹក​ដីក្រុម Valencia នៅ​ថ្ងៃអង្គារ​។ ប្រសិន​បើ​ក្រុម Betis ផ្តួល Valencia នោះ​ក្រុម Atletico ត្រូវ​តែ​​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​សុវត្ថិភាព តាមរយៈ​ការ​យកឈ្នះ​លើ​ក្រុម Elche នៅ​រាត្រីថ្ងៃពុធ​​​។ ក្រុម Sevilla ក៏​​ជិត​បាន​ឈ្នះកៅអី​ទៅ​លេង​ក្នុងក្រប​ខ័ណ្ឌ Champions League ផ​ងដែរ ក្រោយពី​បានកត់ត្រា​លទ្ធផល​ស្មើ ១-១ លើ​ទឹកដីក្រុម Villarreal កាលពីថ្ងៃអាទិត្យ ដើម្បី​នាំមុខ​៧ពិន្ទុ​ដាច់​លើ​ក្រុម Betis​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia