បរទេស៖ ក្រុម Tottenham Hotspur បាន​ឈ្នះកៅអី​លេខ​១​ក្នុង​​ការ​ប្រកួតក្រប​ខ័ណ្ឌ Europa League ពូល J ក្រោយពី​បានយកឈ្នះ​​​ក្នុងលទ្ធ​ផល ២-០ លើ​ក្រុម Royal Antwerp ក្រោយពី​មាន​គ្រាប់បាល់​ស៊ុត​បញ្ចូល​ទី​​ក្នុង​តង់​ទី​២​ពីកីឡាករ Carlos Vinicius និង Giovanni Lo Celso កាលពីថ្ងៃព្រហស្បតិ៍​។

ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ប្រេស៊ីល Vinicius បាន​ស៊ុត​បាល់​បំ​ប៉ោង​សំណាញ់​ទី​​នៅ​ជិត​ប្រអប់​ទី​យ៉ាង​ល្អ ក្រោយពីការ​ស៊ុត​បាល់​ពិន័យ Free-kick ​របស់​ខ្សែ​ប្រយុទ្ធ Gareth Bale ត្រូវ​បាន​ទះ​ឲ្យ​​ប៉ះ​ទៅនឹង​របារទី ដោយ​អ្នក​ចាំទី Alireza Beiranvand នៅ​មុន​ពេល​កីឡាករ​អាហ្សង់ទីន Argentine Lo Celso បាន​បំពេញ​ជ័យ​ជម្នះ​សម្រាប់​ក្រុម​ខ្លួន​នៅ​រយៈ​ពេល​២០នាទី​ចុងក្រោយ​។ លទ្ធផល​នេះមានន័យ​ថា Spurs នឹង​ត្រូវ​ឈាន​ទៅ​វគ្គ​៣២​ក្រុម​ចុងក្រោយ ដោយ​គេច​ផុត​ពីការ​ជួបក្រុម​ខ្លាំង​នៅ​ក្នុង​​​ការ​ចាប់​ឆ្នោត​នៅ​ថ្ងៃចន្ទ​​។ ខ្សែ​ការ​ពារ Japhet Tanganga បាន​ឲ្យដឹងថា​ល «យើង​បាន​ដឹង​ថា ការ​ប្រកួត​នេះ​គឺ​ជា​ការ​ប្រកួត​ដែល​ត្រូវ​តែ​ដណ្តើម​ឲ្យ​បាន​ជ័យ​ជម្នះដើម្បី​អាច​ឲ្យ​យើង​​ដណ្តើម​បាន​លេខ​១​។ យើង​នឹង​ឈាន​ទៅ​ប្រកួត​នៅ​វគ្គ​បន្ទាប់​ដោយ​ប៉ះ​ជាមួយនឹងក្រុម​ខ្សោយ​ជាង ពីព្រោះ​យើង​ស្ថិត​ក្នុង​ក្រុម​កម្រិត​ខ្ពស់​»​។

ស្រ​បពេល​ជាមួយ​គ្នា​នេះ Arsenal បានរក្សា​កំណត់ត្រា​យ៉ាងល្អ​ក្នុងក្រប​ខ័ណ្ឌ Europa League នៅ​រដូវ​កាល​នេះ ខណៈ​ដែល​គ្រាប់បាល់​ស៊ុត​បញ្ចូល​ទី​ពីសំណាក់ Eddie Nketiah, Mohamed Elneny, Joe Willock និង Folarin Balogun បាន​ជួយ​ឲ្យពួកគេ​ដណ្តើម​បាន​ជ័យ​ជម្នះក្នុង​លទ្ធ​ផល ៤-២ នៅ​លើ​ទឹកដីក្រុម Dundalk ក្នុង​ការ​ប្រកួត​ចុងក្រោយ​នៃ​ពូល B របស់​ពួកគេ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia