បរទេស៖ Dean Henderson បានសម្រេចជួបពិភាក្សាជាមួយគ្រូបង្វឹកលោក Ole Gunnar Solskjaer ដើម្បី​បញ្ជាក់អោយច្បាស់ពីតួនាទីរបស់ខ្លួននៅក្នុងក្រុម។ គួរបញ្ជាក់ថាកីឡាករអន្តរជាតិ អង់គ្លេសរូបនេះបាន​សម្រេច​វិល​ត្រឡប់មកកាន់ទឹកដី Old Trafford វិញនៅរដូវក្តៅនេះពីក្លឹបSheefield Unitedដើម្បី​មានឪកាសជាប់ជាអ្នកចាំទៃដៃទី១ ជំនួស David de Gea។ ទោះយ៉ាងណា​ អតីតកីឡាករ​យុវជន​ថ្នាលក្លឹប Carlisle United បានចុះកុងត្រាថ្មី ៥ ឆ្នាំជាមួយ United កាលពីខែសីហា។

Dean Henderson hoping Manchester United make good on their promise -  Manchester Evening News
បានចូលលេង១១នាក់ដំបូងត្រឹមតែ ៥ លើក នៅរដូវកាលនេះរាប់បញ្ចូល ២ ប្រកួតចុងក្រោយនៅក្រប​ខណ្ឌ Premier League ជាមួយSouthampton និង West Ham United តែអង្គុយកៅអី​បម្រុង​ក្នុង​ជំនួប​ចុងក្រោយនៅក្របខ័ណ្ឌ Champions League កាលពីថ្ងៃអង្គារ។

Manchester United goalkeeper Dean Henderson urged to LEAVE the club by old  team-mate Sam Johnstone | Daily Mail Online
គេហទំព័រ Manchester Evening News បានចុះផ្សាយថាៈអ្នកចាំទីដៃស្អិតដែលមានអនាគតវែងឆ្ងាយ រូបនេះ អន់ចិត្តដែលមិនបានជួយក្រុមពេលជួបBasaksehir និង West Bromwich Albion តែ​Henderson រំពឹងថាខ្លួននិងមានឪកាសបង្ហាញខ្លួនក្នុងជំនួបជាមួយក្លឹបរួមទីក្រុងMan.City នៅថ្ងៃ សៅរ៍​ចុងសប្តាហ៏នេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole