បរទេស៖ ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានកំណត់គោលដៅនាំយកអ្នកចាំទី Gianluigi Donnarumma របស់ក្រុម AC Milan មជំនួសតំណែងអ្នកចាំទីចាស់វស្សាHugo Lloris ដែលមានសុពលភាព១៨ខែទៀត ហើយរូបគេនិងឈានចូលដល់វ័យ៣៤ឆ្នាំនៅថ្ងៃទី២៦ខែធ្នូខាងមុខនេះ។

PFDB report: Donnarumma, a young prodigy - BeSoccer

គួរបញ្ជាក់ថាកុងត្រារបស់កីឡាករ​អន្តរជាតិអ៊ីតាលីនៅទឹកដី San Siro នឹងត្រូវផុតកំណត់នៅរដូវក្តៅខាងមុខនេះ ស្របពេលក្លិបយក្សរបស់​អ៊ីតាលីនៅមិន​ទាន់ចរចារផ្តល់​កិច្ចសន្យាថ្មីសម្រាប់កីឡាករវ័យ ២១ ឆ្នាំរូបនេះ នៅ​ឡើយទេ យោងគេហទំព័រអ៊ីតាលីឈ្មោះ Todofichajes បាន ឲ្យដឹថា: មិនមែនមានតែ Tottenham​នោះ​ទេរួមមានក្លឹប ម្ចាស់ជើងឯកបារាំង Paris Saint-Germain ក៏មានបំណងច់បានDonarumma ផងដែរ។

Gianluigi Donnarumma - Player profile 20/21 | Transfermarkt
Donnarumma បានបង្ហាញខ្លួនជាលើកដំបូងនៅលីកកំពូលអ៊ីតាលី Serie A ក្នុងអាយុ ១៦ ឆ្នាំនិងចូល​លេងឈុតធំអោយក្លឹបគ្រប់ក្របខណ្ឌប្រកួតបាន ២១៩ ដងស្របពេលរដូវកាលថ្មីនេះជួយ​អោយAC.Milan ឈរនៅទីកំពូលតារាងនៅរដូវកាលនេះក្រោយ បង្ហាញខ្លួន ចំនួន ១៦ ដង៕

 

ប្រភពព័ត៍មាន៖ The Sun